ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារចុះមូលដ្ឋានឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាលនាំយកទ័យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទឹកវិល

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារចុះមូលដ្ឋានឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាលនៅព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២១ នេះះ នាំយកទ័យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទឹកវិល ។

លោក ជុំ កុសល ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ នរ៉ានី ហ៊ុន សែនប្រគេន និងជូនចំពោះព្រះសង្ឃឧបាសក ឧបាសិកា និងប្រជាពលរដ្ឋនៅក្នុងឃុំកោះខែលទាំងមូល ហើយក៏បានលើកយកពីបញ្ហាមេរោគកូវីដ១៩ដែលកំពុងតែរាតត្បាតក្នុងប្រ ទេសក៏ដូចជាក្នុងពិភពលោកទាំងមូល និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទិញវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ។

លោក ជុំ កុសលក៏បានអំពាវនាវឲ្យមានការបង្កើនប្រុងប្រយ័ត្នខ្ពស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ « ៣ ការពារ ៣ កុំ » ដើម្បីសុវត្ថិភាពសុខភាព ។

ជាមួយគ្នានោះ លោកក៏បានរម្លឹកកាលបរិច្ឆេទការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៥ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២២ខាងមុខនេះផងដែរ ៕