ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានក.ប.ប.រៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីការកំណត់លក្ខខណ្ឌតម្រូវសម្រាប់ការដាក់ស្លាក និងការអះអាងអាហារូបត្ថម្ភលើផលិតផលម្ហូបអាហារវេចខ្ចប់ស្រេចចរាចរលើទីផ្សារ និងការងារចាំបាច់មួយចំនួន

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១  បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈប្រព័ន្ធអនឡាញ (Zoom)។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកជំទាវ លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីការកំណត់លក្ខខណ្ឌតម្រូវសម្រាប់ការដាក់ស្លាក និងការអះអាងអាហារូបត្ថម្ភលើផលិតផលម្ហូបអាហារវេចខ្ចប់ស្រេចចរាចរលើទីផ្សារ និងការងារចាំបាច់មួយចំនួន។