ក្នុងឪកាសដ៏មហាប្រសើរដែលជាថ្ងៃខួបកំណើត ឯកឧត្តមរដ្ឋមន្ត្រី ខ្ញុំបាទ តាន់ ផាន់ណារ៉ា និងភរិយា ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពបរិបូណ៍ អាយុយឺនយូ សុភមង្គល នឹងសម្រចជោគជ័យគ្រប់ភារកិច្ច ជាពិសេសដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់ តែមានភាពរីកចម្រើនកាន់តែខ្លាំង។
សូមសម្តែងនូវអំណរសាទរនិងសូមលំឱន កាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហា ប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ។
សូម ឯកឧត្តម រដ្ឋមន្រ្តី បានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ដើម្បីបន្តដឹកនាំក្រសួងកសិកម្ម សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងសុខសន្តិភាព ស្ថិរភាព សម្បូរណ៍សប្បាយ រុងរឿង តរៀងទៅ។