ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៣,២១៨នាក់ និងយានយន្តចំនួន ១,៣២៦គ្រឿង និងពិន័យជាប្រាក់ចំនួន៥៣,៨០០,០០០រៀល សរុប១,៤០៩ ករណី។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១,៤០៩ ករណី ៖
១.ឃាត់យានយន្ត ចំនួន ១,៣២៦គ្រឿង ២.ពិន័យជាប្រាក់ ចំនួន ៥៣,៨០០,០០០រៀល ៣.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៣,២១៨នាក់ (បញ្ជូនទៅតុលាការ) ១នាក់៕