ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងថ្មី៖ ៤២៣នាក់ទៀត ជាសះស្បើយចំនួន៦៨២នាក់ និងស្លាប់ចំនួន១២នាក់ ករណីឆ្លងសហគមន៍ចំនួន៣៥៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៦៧នាក់។
គិតត្រឹមព្រឹក គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៤,៨៦០នាក់ អ្នកជាសះស្បើយចំនួន៧៩,៦៥៤នាក់ និងអ្នកស្លាប់ចំនួន១,៦៦៦នាក់៕
សូមអនុវត្ត ៣កុំ ៣ការពារ និងចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕