លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានៅថ្ងៃទី១៤ ខែសីហា នេះថ្លែងថា លោកបានឆ្លងជំងឺកូវីដ១៩ និងអំពានាវអ្នកពាក់ព័ន្ធជាមួយលោកផ្ទាល់ និងប្រយោល
សូមតាមដានសុខភាព។
លោក ពេជ្រ ស្រស់ បានសរសេរក្នុងហ្វេសប៊ុកថា “សូមអ្នកពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ និងប្រយោល សូមតាមដានសុខភាពផង ឥឡូវខ្ញុំឆ្លងកូវីដ១៩ ហើយ វាពិតជាមិនគួរឲ្យជឿសោះតែម្តង ខ្ញុំប្រយ័ត្នខ្លាំងណាស់ដែរ នៅតែឆ្លងទាល់តែបាន ហើយមិនដឹងឆ្លងតាមណាទេ”។