រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានថ្លែងថា វិស័យសារព័ត៌មានគឺពិតជាមានសារសំខាន់បំផុតក្នុងការបញ្ជួនព័ត៌មានគ្រប់ទីកន្លែង គ្រប់ពេលវេលាទៅកាន់មហាជនគ្រប់រូបភាពដើម្បីទទួលបានព័ត៌មានពិត។
រដ្ឋលេខាធិការអះអាងទៀតថា ទោះបីជាស្ថិតនៅទីកន្លែងណា កាល:ទេស:ណាក៏ដោយ ប៉ុន្តែរាល់ការផ្សព្វផ្សាយ និងការបញ្ជួនព័ត៌មានទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានក្នុងករណីដែលសាមុីខ្លួនរឺអង្គភាពសារព័ត៌មានផ្សព្វផ្សាយចេញទៅវាលើសពីសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិលើសពីការពិតរឺនាំអោយប៉ះពាល់ដល់សិទ្ធិអ្នកដ៍ទៃ។
លើសពីនេះរដ្ឋលេខាធិការបន្ថែមថា” ដូច្នោះ អ្នកប្រកបវិជ្ជាជីវ :សារព័ត៌មានគប្បីត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវ: និងក្រមសីលធម៍ជានិច្ច។ការងារអ្វីក៏ដោយប្រសិនបើយើងធ្វើហួសពីបន្ទាត់ព្រំដែនវារមែងតែងជួបគ្រោះថ្នាក់ជាក់ជាពុំខាន”។