ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឥន សុផល : ភ្នែកខ្ញុំខុសពីភ្នែកគេ! អាមេរិក ពុំដែលចាញ់សង្គ្រាមនៅវៀតណាម និងអាហ្គានីស្ថាននោះទេ!

ភ្នែកខ្ញុំខុសពីភ្នែកគេ! អាមេរិក ពុំដែលចាញ់សង្គ្រាមនៅវៀត ណាម និងអាហ្គានីស្ថាននោះទេ! អ្នកដែលចាញ់ពិតប្រាកដគឺមេដឹកនាំដែលមើលមិនឃើញនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក!


១.សង្គ្រាមនៅវៀតណាម អាមេរិក ប្រើយុទ្ធសាស្ត្រត្រីកោណ ដើម្បីបំបែកកុម្មុយនីស្តសូវៀត និងចិន ដោយជោគជ័យ!
១.១.នៅឆ្នាំ១៩៦៩ អាមេរិក គាំទ្រសូវៀត ឱ្យវាយប្រហារចិនលើជម្លោះព្រំដែន នឹងសន្យាឱ្យសូវៀតចូលគ្រប់គ្រងនៅវៀតណាម និងកោះរបស់ជប៉ុនមួយចំនួន និងអត្ថប្រយោជន៍នៅមជ្ឈិមបូព៌ា។ ប៉ុន្តែឱ្យវៀតកុងវាយគ្រប់គ្រងដោយខ្លួនឯង ហើយអាមេរិកឈប់ផ្តល់ជំនួយឱ្យតែវៀតណាមខាងត្បូង។


១.២.នៅពេលសូវៀតវាយប្រហារចិនឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក គាំទ្រចិនឱ្យផ្តាច់ទំនាក់ទំនងការទូតជាមួយសូវៀត ដោយសន្យាឱ្យចិនចូលមកគ្រប់គ្រងនៅកម្ពុជា និងគាំទ្រចិនជំនួសកៅអីតៃវ៉ាន់នៅអង្គការសហប្រជាជាតិ និងកៅអីរបស់ក្រុមប្រឹក្សាសន្តិសុខរបស់ UN។ ប៉ុន្តែឱ្យខ្មែរក្រហមវាយគ្រប់គ្រងដោយខ្លួនឯង ហើយអាមេរិក ឈប់ផ្តល់ជំនួយឱ្យលន់ នល់ តែប៉ុណ្ណោះ។


១.៣.យុទ្ធសាស្ត្រត្រីកោណឈានដល់គោលដៅនៃកិច្ចព្រមព្រៀងសៀងហៃ ឆ្នាំ១៩៧១រវាងសហរដ្ឋអាមេរិក និងចិន។
១.៤. យោងកិច្ចព្រមព្រៀងឆ្នាំ១៩៦៩ និងកិច្ចព្រមព្រៀងឆ្នាំ១៩៧១ ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៧៣ ដែល៖
១.៤.១.អាមេរិក ត្រូវដកកងទ័ពពីវៀតណាមពីឆ្នាំ១៩៧៣។
១.៤.២. អាមេរិក បញ្ឈប់ជំនួយយោធាទាំងស្រុងទៅឱ្យវៀតណាមខាងត្បូង និងរបប លន់ នល់ ដូច្នេះសភាអាមេរិក បានបោះឆ្នោតឆ្នាំ១៩៧៣ បញ្ឈប់ជំនួយយោធាទាំងស្រុងមកឱ្យរបបទាំងពីរនេះ។
១.៥.នៅថ្ងៃទី១៧ មេសា ១៩៧៥ ចិនគាំទ្រខ្មែរក្រហម គ្រប់គ្រងភ្នំពេញ, ៣០ មេសា ១៩៧៥ សូវៀតគាំទ្រវៀតណាម គ្រប់គ្រងក្រុងហូជីមិញ។
១.៦.អាមេរិក ឈ្នះទី១. បំបែកកម្លាំងកុម្មុយនីស្តទាំងពីរ ដែលមិនបង្កគ្រោះថ្នាក់ដល់ពិភពលោក, ទី២. អាមេរិក អាចការពារតំបន់អាស៊ីអាគ្នេយ៍មិនឱ្យធ្លាក់ចូលក្នុងរបបកុម្មុយនីស្ត, ទី៣.អាមេរិក កាត់បន្ថយការចំណាយលើសង្គ្រាមវៀតណាម។
២.អ្នកដែលចាញ់ គឺខ្មែរ និងវៀតណាមខាងត្បូង!
២.១.នៅឆ្នាំ១៩៦៩ អាមេរិកបានផ្លាស់ប្តូរនយោបាយការបរទេសតាមយុទ្ធសាស្ត្រីត្រីកោណ ត្រូវដកកងទ័ពចេញពីវៀតណាម តា តាមមិនទាន់សុំឱ្យអាមេរិកទម្លាក់គ្រប់បែកដាក់វៀតកុងនៅកម្ពុជា និងឱ្យ លន់ នល់ ធ្វើបាតុកម្មដេញវៀតកុង។
២.២.នៅពេលធ្វើបាតុកម្ម វៀតកុងបានបញ្ជូនក្រុម YU (អាណិកជនវៀតណាមនៅកម្ពុជា), ក្រុម G2 (ខ្មែរភូមិភាគឦសាន្ត ដែលវៀតកុងបានហ្វឹកហាត់) និងក្រុមខ្មែរក្រហម និងកងទ័ពវៀតកុង ចូលរួមក្នុងបាតុកម្ម ដើម្បីជំរុញស្ថានភាពឱ្យទុំជោរ ឈានដល់រដ្ឋប្រហារឆ្នាំ១៩៧០។
២.៣.ក្រោយរដ្ឋប្រហារអាមេរិក គាំទ្រ លន់ នល់ ឱ្យបង្កើតកងទ័ពឱ្យបាន១៥ម៉ឺននាក់ និងវៀតណាមខាងត្បូងឱ្យបាន៨០ម៉ឺននាក់ ដើម្បីទប់ទល់ជាមួយវៀតកុង នៅពេលអាមេរិក ចាប់ផ្តើមដកកងទ័ពនៅឆ្នាំ១៩៧៣ ព្រោះខ្លាចវៀតកុងព័ទ្ធជាប់ ដូចបារាំងនៅឌៀនប៊ៀនហ្វ៊ូទៀត។
៣.សង្គ្រាមនៅអាហ្គានីស្ថាន
៣.១.អាមេរិក មានគោលដៅគ្រប់គ្រងអ៊ីរ៉ាក់ ហេតុនេះត្រូវវ៉ៃអាហ្គានីស្ថានមុនដោយសារក្រុមនេះគាំទ្រសាដាមហូសេន។ នៅពេលអាមេរិក គ្រប់គ្រងអ៊ីរ៉ាក់បានហើយ អាហ្គានីស្ថាន លែងសំខាន់ទៀតហើយ ព្រោះក្រុមហ៊ុនប្រេងអាមេរិក បានចូលគ្រប់គ្រងប្រេងនៅអ៊ីរ៉ាក់អស់ហើយ។
៣.២.ជំហ៊ានទី២ អាមេរិក នឹងវាយប្រហារអ៊ីរ៉ង់ ដើម្បីគ្រប់គ្រងតំបន់ប្រេងនៅមជ្ឈិមបូព៌ាទាំងមូល ដូច្នេះត្រូវវ៉ៃ ស៊ីរី មុន ព្រោះក្រុមនេះបានគាំទ្រអ៊ីរ៉ង់។ ហេតុនេះអ៊ីរ៉ង់ បានគាំទ្រក្រុមស៊ីរី យ៉ាងពេញទំហឹង រួមទាំងមហាអំណាចពីរទៀត ព្រោះបើអាមេរិក គ្រប់គ្រងអ៊ីរ៉ង់បានទៀត មហាអំណាចទាំងពីរក៏ពិបាកនឹងទប់ទល់ជាមួយអាមេរិកដែរ។
៤.អាមេរិក ឈ្នះនៅមជ្ឈិមបូព៌ា គឺអាមេរិក គ្រប់គ្រងតំបន់ប្រេងដ៏ធំបំផុតនៅអ៊ីរ៉ាក់ ដូច្នេះត្រូវដកកងទ័ពថយពីអាហ្គានីស្ថានសិន ទុកឱ្យអ៊ីស្រាអែល និងទួរគី ចាត់ការនៅមជ្ឈិមបូព៌ាបន្ត។
៥.អ្នកដែលចាញ់ពិតប្រាកដ គឺអ៊ីរ៉ាក់ និងអាហ្គានីស្ថាននេះហើយ!
ឥន សុផល
ទីក្រុងឡុងដ៍ ១៥ សីហា ២០២១!