ភ្នំពេញ៖ នៃកាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ២,៥១៤នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន ២នាក់ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៩០១ករណី៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥១៤នាក់ (បញ្ជូនទៅតុលាការ) ២នាក់ (ចិន ១នាក់)
២.ឃាត់យានយន្ត ចំនួន ៨៤៧គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ១៦,៥០០,០០០រៀល ៕