នៅថ្ងៃទី ២៣-២៦ ខែ សីហា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប រតនគីរី កែប ត្បូងឃ្មុំ ក្រចេះ និងខេត្តកោះកុង បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យថែទាំគុណភាពផ្លូវថ្នល់ជាតិ លើកំណាត់ផ្លូវជាតិលេខ៥ លេខ៦ លេខ៨ លេខ៣៣ លេខ៤៨ លេខ៧៣ លេខ៥៦ លេខ៥៧ លេខ៦៧ លេខ៦៨ លេខ៧៣ លេខ៦៤ លេខ៧៨ លេខ៤៨-៥ លេខ៣៣A និងផ្លូវថ្នល់ជាច្រើនខ្សែផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។
ជាមួយនោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា។
ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង។