ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព៖ ភូមិសាស្ត្រនយោបាយច្បាស់ហើយឬនៅ អាមេរិកទៅរកវៀតណាម !ចិនមករកខ្មែរ

លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិន និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  បានសរសេរលើហ្វេសប៊ុកលោកថា ភូមិសាស្ត្រនយោបាយ ច្បាស់ហើយឬនៅ អាមេរិកទៅរកវៀតណាម ចិនមករកខ្មែរ។

លោកបានលើកឡើងថា”ខ្ញុំយល់ថា ខ្មែរប្រាកដជាយល់ច្បាស់ ជាងពេលណាទាំងអស់ គឺសហរដ្ឋអាមេរិក រត់ទៅរកយួន(ឥណ្ឌូ-ប៉ាស៊ីហ្វិក) ដើម្បីខ្ទប់ឥទ្ធិពលចិន(ប្រ៊ី)”។

សហរដ្ឋអាមេរិកបានធ្វើអ្វីៗ គ្រប់យ៉ាងដាក់យួនព្រោះដាច់ខាត មិនឱ្យចិនក្លាយជាមហាអំណាចពិភពលោក ជំនួសអាមេរិកឡើយ។ មានន័យថាទោះក្នុងតំលៃណា ក៏ដោយគឺអាមេរិក ប្រឆាំងចិនលុះក្ស័យ។

ចំណែកខ្មែរវិញ អាមេរិក មិនបានចាប់អារម្មណ៏ក្នុងកែវភ្នែកទេ ផ្ទុយទៅវិញ អាមេរិក ចិញ្ចឹម អង្គការអន្តរជាតិខ្លះ និងក្នុងស្រុកមួយភាគធំ ដើម្បីធ្វើសកម្មភាពប្រឆាំង រាជរដ្ឋាភិបាល ដែលអាមេរិកចោទថា ងាកទៅរកចិនហើយកុំភ្លេចឱ្យសោះរឿង បដិវត្តន៏ព័ណ៌។

ចំណែកចិនវិញ រត់មករកខ្មែរទប់ការជ្រៀតជ្រែក ពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដឹកនាំដោយសហរដ្ឋអាមេរិក។ វៀតណាមបានផ្តល់ទឹកដីឱ្យ អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាបង្កើត ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ដូច្នេះសូមឱ្យខ្មែរយល់ឱ្យច្បាស់ លើបញ្ហានេះបើមិនអញ្ជឹងទេ គេពង្វក់យើងគ្មាន ពេលកសាងប្រទេសឡើយ។ ឱអ្នកវិភាគអាមេរិកនិយមអើយ ប៉ុណ្ណឹងបានហើយ។ វាមិនមែនរឿងអ្វីលើស ពីនេះទេ។

លោកបានបន្ថែមថា “ខ្ញុំបាននិយាយដដែលៗថា របាយការណ៏នានា របស់ អង្គការសិទ្ធមនុស្ស នឹងបន្តវាយប្រហារ លើរាជរដ្ឋាភិបាលគ្មានពេលឈប់ឡើយ ដោយមានអ្នកដុត ពីក្រោយហើយអ្នកផ្សេងចាំស្រែក”។

សូមពិចារណា ខ្មែរនិងចិន នៅពេលនេះ ឈរ អង្គុយ ដេក ដើរ នៅជាមួយគ្នា រីឯ អាមេរិនិងយួន ក៏ដូចគ្នាដែរ ដូច្នេះកុំមកវាយប្រហារខ្មែរឱ្យសោះ។

សុំកុំមកអូសទាញខ្មែរម្តងទៀតឱ្យសោះ យើងរួមគ្នាការពារ ២៩ ធ្នូ ១៩៩៨ ឱ្យបានជាដាច់ខាត៕