ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកនាង សឿ សុធារ៉ា បង្ហាញមុខកូនតុងទីនពីរនាក់គឺ នាង ខ្ញុង និង ស្រី អយ ដែលជំពាក់លុយនមិនព្រមសង ហើយធ្វើអោយនាងរងគ្រោះ

ភ្នំពេញ: តារាសម្តែងល្បីឈ្មោះ និងកំពុងលេចធ្លោក្នុងវិស័យសិល្ប: សម្តែង គឺ អ្នកនាង សឿ សុធារ៉ា បានចេញមុខ បង្ហាញមុខកូនតុងទីនពីរនាក់ រួមមាន ទី១ តារាកំប្លែង នាង ខ្ញុង និងអតីតតាកំប្លែង ស្រីអយ ដែលបានជំពាក់លុយអ្នកនាងមិនព្រម សង ហើយធ្វើអោយរងគ្រោះដោយសារតែពួកគាត់រហូតសព្វថ្ងៃនេះ។

អ្នកនាង សឿ សុធារ៉ា បញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ ថា ដូចបងប្អូនបានដឹងរួចមកហើយថា មានសារព័ត៌មានបានចុះផ្សាយជាហូរហែរអំពីនាងខ្ញុំ ពីរឿងដែលនាងបានជំពាក់លុយគេមិនសង ក្នុងរឿងការលេងតុងទីន”ដើម្បីបង្វឹលលុយទៅអោយគ្នាទៅវិញ ទៅមក”។

តារាសម្តែង ល្បីឈ្មោះរូបនេះបានឲ្យដឹងទៀតថា” នូវទឹកប្រាក់ត្រឹមតែ 844$តែ ប៉ុណ្ណោះ គេមិនទុកមុខអោយនាងខ្ញុំដែលកំពុងរងគ្រោះដោយសារតែកូនៗដេញយកលុយទៅបាត់រួចមិនព្រមសងមកវិញដោយគ្មានទំនួលខុសត្រូវ រហូតធ្វើអោយគេចុះផ្សាយអំពីនាងខ្ញុំទាល់តែបានដែលនាងខ្ញុំកំពុងតែទទួលខុសត្រូវហើយ”។

លើសពីនេះ អ្នកនាងបន្តថា ដូច្នេះ ហើយបើនាងខ្ញុំបានជាជ្រុលប្រឡាក់ទៅហើយ អ្នកដែលជំពាក់នាងខ្ញុំក៏ត្រូវតែប្រឡាក់ជាមួយនឹងនាងខ្ញុំដែរ។

ជាក់ស្តែងថ្ងៃនេះ អ្នកនាងគួសបញ្ជាក់ថា ថ្ងៃនេះ សូមបង្ហាញមុខកូនតុងទីនខ្ញុំពីរនាក់ ដែលជំពាក់លុយនាងខ្ញុំមិនព្រមសង ហើយធ្វើអោយនាងខ្ញុំរងគ្រោះដោយសារ តែពួកគាត់ រហូតយកប្លង់ផ្ទះដែលជាជម្រកចុងក្រោយរបស់នាងខ្ញុំទុកសម្រាប់កូនៗនាងខ្ញុំបានជ្រកយកទៅបញ្ចាំ ដើម្បីបំពេញទំនួលខុសត្រូវទៅអោយកូនៗផ្សេងៗដ៏ទៃទៀត ដើម្បីកុំអោយមានបញ្ហាចោទប្រកាន់ណាមួយឡើង។

តារាសម្តែងរូបនេះ រាយនាមកូនតុងទីនដូចខាងក្រោម៖

ទីមួយ៖ ឈ្មោះ អ្នកនាង ស្រេង សុកាន់ដា (ហៅស្រីញ៉ុង) តារាកំប្លែង
ជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 10860$ គិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០ ២១.មកទាល់និងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយអោយនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ220$ រហូតចប់តុងទីននាងខ្ញុំ40ថ្ងៃទៀត…បញ្ជាក់(តុងទីនក្បាល20$ គាត់លេង11ក្បាលងាប់ទាំងអស់)។

ទីពីរ៖ ឈ្មោះ អ្នកនាង ជួន ចាន់រតន (ហៅស្រីអនាងយ) អតីតតារាកំប្លែង ជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 9520$ គិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១. មកទាល់និងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយអោយនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ173$ រហូតចប់តុងទីននាងខ្ញុំចំនួន40ថ្ងៃទៀត…បញ្ជាក់(តុងទីនក្បាល20$ គាត់លេង7ក្បាលងាប់5រស់2)។

អ្នកនាងសុធារ៉ា រំលឹកថា “ហើយខ្ញុំថែមទាំងចេញលុយជំនួសគាត់500$ ចំនួន37សប្តាហ៍ទៀត ដែលគាត់បានលេងតុងទីនជាមួយនាងខ្ញុំមួយខ្សែទៀតគឺ ក្បាល100$”។

សារព័ត៌មានដេលីខ្មែរមិនទាន់សុំការបំភ្លឺពីអ្នកនាង ជួន ចាន់រតនា ហៅស្រីអយ  និងតារាកំប្លែង នាងខ្ញុងនៅនៅឡើយទេ ពាក់ព័ន្ធករណីនេះ។
ប៉ុន្តែអ្នកនាង  សឿ សុធារ៉ា  បានជូនដំំំំណឹងថា សូមគោរពជម្រាបជូន អ្នកនាងទាំងពីរមេត្តាយកលុយមកសងនាងខ្ញុំផង ដើម្បីខ្ញុំយកលុយហ្នឹងទៅអោយកូនៗដែរគេរងគ្រោះដោយសារតែអ្នក៕