ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព អ្នក​កាសែតកម្ពុជាដ៏មានឥទ្ធិពល​​«តើ កាសែត The Guardian រៀបចំបំផ្លាញខ្មែរ?»

ភូមិសាស្ត្រនយោបាយៈ លោក សយ សុភាព អ្នក​កាសែតកម្ពុជាដ៏មានឥទ្ធិពលបាន​ថ្លែងតាមហ្វេសប៊ុក​​លោក​ថា​​​«តើ កាសែត The Guardian រៀបចំបំផ្លាញខ្មែរ?»

មុនដំបូងត្រូវស្គាល់ប្រភពកំណើត កាសែត នេះសិន»កាសែតនេះមានប្រភពនៅអង់គ្លេស។ អង់គ្លេសជាសម្ព័ន្ធមិត្ត របស់អាមេរិក ហើយក៏ជាអតីតម្ចាស់អាណានិគម នៅហុងកុង។បច្ចុប្បន្នប្រឆាំងចិនចំមុខ និងពីក្រោយប្រឆាំង សម្ព័ន្ធមិត្តរបស់ចិន។ តាមកំទេចផែនការប្រ៊ុី របស់ចិនដែលជាក្បាលម៉ាសុីន។


លោក សយ សុភាព​ លើក​ឡើងថា លើកមុនកាសែតនេះ បានចុះផ្សាយអត្ថបទ វាយប្រហារមន្ត្រីខ្មែរ មានសញ្ជាតិ Cyprus ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង ហើយក៏ជាការហុចដាវមុតស្រួច ទៅកូនជឹង របស់គេបានដៃវាយប្រហារខ្មែរ។ឥឡូវនេះ កាសែតនាំភ្លើងនេះ បានចាប់ផ្តើមបំផ្លាញខ្មែរ ម្តងទៀត ដោយបានចុះផ្សាយ ថារដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ទិញសញ្ជាតិ Cyprus។
លើសពីនេះ​អ្នកកាសែតរូប​នេះបាន​មានប្រសាសន៍ថា ​បន្ទាប់ពីផ្សាយ មិនបានប៉ុន្មានផង កូនជឹងរបស់គេ យកមកផ្សាយបន្តនិងចាប់ផ្តើម វាយប្រហារមេដឹកនាំខ្មែរ យ៉ាងសន្ធុប ប្រៀបបាន អាមេរិក ទំលាក់គ្រាប់បែក B52 និងគ្រាប់បែកគីមី លើខ្មែរ ក្នុងសម័យសង្រ្គាមវៀតណាម។ បន្ទាប់មកប្រព័ន្ធឃោសនាជាខេមរៈភាសា ចាប់ផ្តើមវៃបន្ត និង អ្នកវិភាគរបស់គេចេញមកវិភាគជាបន្តបន្ទាប់។
លោក សយ សុភាព សរសេរថា ​«ប៉ុន្មានថ្ងៃបន្ទាប់មកកាសែតនេះ ក៏បានចុះកែតម្រូវវិញថា សម្តេច ហ៊ុន សែន អត់បានទិញសញ្ជាតិ ដូចអ្វីដែលបានផ្សាយទេ។ប៉ុន្តែអ្វីៗ អង្ករបានក្លាយទៅជាបាយហើយ ពោល អ្នកឯងមានចេតនាបំផ្លាញ មេដឹកនាំខ្មែរ និងប្រទេសខ្មែរ»។
ម្យ៉ាងទៀតត្រូវដឹងថា អង់គ្លេស អាមេរិក អូស្រ្តាលី កាណាដា និង នូវែលហ្សេឡង់ ជាក្រុមប្រទេស «ភ្នែកទាំង៥» Five Eyes។ ក្រុមប្រទេសនេះ និយាយ ភាសា អង់គ្លេស ជាគោល ហើយ ផ្លាស់ប្តូរព័ត៏មាន ចារកម្មជាមួយគ្នា។

និយាយជារួមប្រទេសទាំងនេះមិនចង់ឱ្យនរណា ខ្លាំងលើសខ្លួន។លើសពីនេះគួរដឹងយល់ស្គាល់ ប្រព័ន្ធ Illuminati ដើរតួនាទី បំផ្លើស បំភ្លៃ បំផ្លោងដែលបំរើឱ្យយុទ្ធសាស្ត្រ របស់ពួកគេ។ វា បានបង្កើតឡើង នៅឆ្នាំ១៧៥៣ នៅបារៀ ប្រទេសអាឡឺម៉ង់ ។ អ្នកនយោបាយខ្លះ យល់រឿងនេះ ហើយ ខ្ញុំតែងតែនិយាយកន្លងមក។
ក្រុមភ្នែក៥នេះ ត្រូវបានពួកគេចាត់ទុកជា អ្នកត្រួតត្រាពិភពលោក ហើយ បំផ្លាញប្រទេសណា ដែលចង់ដណ្តើមឥទ្ធិពល លើសពួកគេ។
បន្ថែមពីនេះ កម្ពុជា នឹងក្លាយទៅជា ប្រធានអាស៊ានវិលជុំ ឆ្នាំ២០២២។ ដូច្នេះ ប្រធានបទក្តៅជាច្រើន ដែលពួកនេះ ឥណ្ឌូ-ប៉ាសុីហ្វិក ជាពិសេសសម្ព័ន្ធមិត្ត របស់គេឆ្លៀតឱកាស នេះវៃកម្ពុជា លើប្រធានបទ សមុទ្រចិនខាងត្បូង ភូមា ទន្លេមេគង្គ ទន្លេសាប សិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ដីធ្លី មីក្រូហិរញ្ញវត្ថុ ព្រៃឡង់ អន្ទាក់បំណុល តារាសារគរ កំពង់ផែរាម ងាកទៅរកចិន។ល។
សន្និដ្ឋាន: កាសែត ឌឺ ហ្គាលដិន ផ្សាយបរិហារកេរ្ត៏ អ្នកដឹកនាំខ្មែរ មិនមែនចៃដន្យទេ ពោលគឺជាសេ​ណារីយោ ដែលបានរៀបចំទុកជាមុនសម្រាប់បំផ្លាញមុខមាត់ កម្ពុជាពេល ក្លាយជាប្រធាន អាស៊ាន និងចិន ព្រមទាំងកំទេច ប្រ៊ី។
លោក​​​ សយ សុភាព បន្ថែមថា«យើងត្រូវដឹងថា ឆ្នាំនេះ ចិន បញ្ចប់ការសាងផ្លូវរថភ្លើងពី គន់ មីង មក​ឡាវ ដែលជាគំរោងធំមុនគេរបស់ផែនការប្រ៊ី។ រីឯនៅកម្ពុជា ព្រលាន្តយន្តហោះ នៅតារាសារគរ និង សម្ពោធចុងឆ្នាំនេះ រួមទាំងផ្លវជាតិហាយវេ ភ្នំពេញ-ខេត្តព្រះសីហនុ ក៏នឹងបញ្ចប់ការសាងសង់ដែរ»។

មួយវិញទៀត ពួកនេះដឹងថា ចិននឹងវិលត្រឡប់ មកខេត្តព្រះសីហនុ វិញដែរនៅឆ្នាំក្រោយ ដូច្នេះហើយពួកនេះ តាមបំផ្លាញកម្ពុជា មិនឱ្យរំលងមួយវិនាទី ណាទេ។
យើងត្រូវរួមគ្នា ការពារកម្ពុជា និង មេដឹកនាំរបស់យើងឱ្យបានជាដាច់ខាត មិនឱ្យនរណា មកបំបែក យើងបានឡើយ។កាសែតបរទេស ដែលស្ថិតនៅក្នុងប្រព័ន្ធ របស់គេសម្រាប់វាយប្រហារខ្មែរ គឺ និ កេ ថាម ប្លូមប៊ឺក អាសុីថាម ឌីប្លូមាត ប៊ីប៊ីសុី អាសុីសេរី ដឺខាមប៊ូឌាដេលី.ការលើកឡើងខាងលើ គ្រាន់តែជាទស្សនៈវិភាគទេ ហើយ មិនបានឱ្យយកទៅពិចារណាដែរ គ្រាន់តែអាន កំសាន្តការអត់ផ្សុក។