ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ឥណទានសម្បទាន ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១លានដុល្លារ) និងហិរញ្ញប្បទានឥតសំណង ៧,៦៨៦លានយ៉េន (ប្រមាណ ១៤,៥១លានដុល្លារ) ដល់កម្ពុជាសរុបជាង៧២លានដុល្លារ ដើម្បីអនុវត្តន៍ លើគម្រោងសំខាន់ៗមួយចំនួន ។
ពិធីចុះហត្ថលេខានេះធ្វើឡើង ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្ដីការក្រសួងនៅថ្ងៃទី១១ខែតុលានេះ ។
ឥណទានសម្បទានដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១លានដុល្លារ) នឹងត្រូវប្រើប្រាស់លើគម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ ទឹកស្អាតខេត្តសៀមរាប (ដំណាក់ កាលទី២)» ។
ដោយឡែក ហិរញ្ញប្បទានឥតសំណងនឹងត្រូវ ប្រើប្រាស់លើគម្រោងសំខាន់ៗដូចជា៖ គម្រោងគាំទ្រដំណើរការកសាង ផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០លានយ៉េន (ប្រមាណ ១,៨លានដុល្លារ) ។
គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០លានយ៉េន (ប្រមាណ ២,២៧លានដុល្លារ) ។
សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០លានយ៉ន (ប្រមាណ ២,២៧លានដុល្លារ) ។ គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់ គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០លានយ៉េន (ប្រមាណ ៣,៦៣លានដុល្លារ) និងគម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០លានយ៉េន (ប្រមាណ ៤,៥៤លានដុល្លារ)។
តាមពិត ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ៕