ឯកអគ្គរដ្ឋទូតសហគមន៍ អឺរ៉ុប ប្រចាំកម្ពុជា បានមកសួរសុខទុក្ខលោក កឹម សុខា អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដល់គេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នេះបើយោងតាមហ្វេសប៊ុកផ្លូវរបសើលោកបានបង្ហោះនៅថ្ងៃទី១១ខែតុលានេះ។
លោក កឹម សុខា បានសរសេរថា« ព្រឹកនេះ មានសេចក្តីរីករាយស្វាគមន៍ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហគមន៍ អឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកគេហដ្ឋានរបស់ខ្ញុំក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកជំទាវបានវិលត្រឡប់មកពីប្រទេសរបស់គាត់នៅអឺរ៉ុបវិញ»។
ក្នុងជំនួបនេះ លោក កឹម សុខា លើក ឡើងថា ជាទូទៅគឺជាការសម្តែងការគួរសម សួរសុខទុក្ខគ្នា ហើយយើងក៏បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញកិច្ចការមួយចំនួនកន្លងមក បច្ចុប្បន្ន និងទៅពេលខាងមុខផងដែរ។
អតីអនុប្រធានគណបក្សសង្រ្គោះជាតិ បាន អរគុណប្រទេសជាមិត្ត ដែលនៅតែយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋខ្មែរ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា១៩៩១ រហូតមក៕