ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី​ដឹកជញ្ជូន ៦ ប្រទេស  ជួបប្រជុំគ្នា​នៅ​ខេត្តសៀមរាប និយាយ​ពី​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន

​ភ្នំពេញ​៖ កិច្ចប្រជុំ លើក​ទី​៧ នៃ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្របខ័ណ្ឌ​មហា​អនុតំបន់​ទន្លេមេគង្គ (7th Joint Committee Meeting GMS – CBTA) បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​  នៅ​ខេត្តសៀមរាប ។

ក្រោម​អធិបតីភាព​សហប្រធាន លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក Hideaki lwasaki នាយក​ធនាគា​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ មកពី​ប្រទេស​ក្នុង​តំបន់​មហា​អនុតំបន់​មេគង្គ រួមមាន​៖ ប្រទេស​ចិន ថៃ វៀតណាម ឡាវ កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​ក្រុមការងារ ADB អង្គការ DFAT និង​អង្គការ GIZ​៕