ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមីនា ឆ្នាំ​២០១៩ នេះ ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​នេះ បង្ហាញ​នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​កសិករ ដោយ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​វត្តមាន​របស់​សម្តេច​តេ​ជោ ក្នុង​ពិធី​បិទ​សន្និបាត​ថ្ងៃនេះ បង្ហាញ​នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​កសិករ ដោយ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់​វិស័យ​កសិកម្ម ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​នាំមុខ ដែល​អាច​ផ្តល់​កម្លាំងចលករ​បន្ថែ​ម​ដល់​កំណើនសេដ្ឋកិច្ច និង​អាច​ចូលរួម​វិភាគទាន​យ៉ាងសំខាន់ ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង ធានាឱ្យមាន​ស្បៀង​គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ជួយ​បង្កើន​ចំណូល សម្រាប់​គ្រួសារ​កសិករ ក៏ដូចជា​ធានា​ឱ្យបាន​នូវ​ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​ផងដែរ​»៕​