អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ( LOLC ) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានទទួល ការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា លើការបោះផ្សាយលក់មូលបត្របំណុលជាប្រភេទសញ្ញាប័ណ្ណសារជីវកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
ទំហំនៃការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មនេះមានចំនួនជាទឹកប្រាក់សរុប ៨០ លាន រៀលនេះជាលើកទីមួយដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបោះផ្សាយ នឹងចុះបញ្ជីសញ្ញាប័ណ្ណនេះក្នុង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា “យើងមោទនភាព រីករាយណាស់ដែលបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា លើសំណើបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មលើកដំបូងរបស់ពួកយើង។ នេះជាឱកាសមួយដែលអនុញ្ញាតឱ្យពួកយើងផ្តល់ជូនទីផ្សារនូវផលិតផលហិរញ្ញវត្ថុថ្មីមួយគឺ សញ្ញាប័ណ្ណសាជីវកម្ម ដែលមានការការពារ ហានិភ័យអត្រាប្តូរប្រាក់” ។
លោកបានបន្ថែមថា “ការធ្វើពិពិធកម្មលើប្រភពទុន មានរយៈពេលវែង នឹងធានាកំណើនអាជីវកម្មនាពេលអនាគតរបស់គ្រឹះស្ថាន ព្រមទាំងលើកកម្ពស់មូលដ្ឋានប្រភពដើមទុនរបស់ខ្លួនផងដែរ” ។
លោកសុខ វឿនបានឲ្យដឹងទៀតថា តាមពិតទៅ សញ្ញាប័ណ្ណសារជីវកម្មដែលបានបោះផ្សាយដោយ អិលអូអិលស៊ី គឺមានលក្ខណៈពិសេស ដែលមិនដូច សញ្ញាប័ណ្ណសាជីវកម្មដែលបានបោះផ្សាយពីមុននោះទេ។
សញ្ញាប័ណ្ណដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ ត្រូវបានឆ្នៃឡើងដើម្បីផ្តល់ជូនវិនិយោគិនជាលើកដំបូងនៅក្នុងទីផ្សារហ៊ុន កម្ពុជាដោយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ៕