នាយប៉ូលីសទីក្រុងប៉ារីស ប្រទេសបារាំង លោក Michel Delpuech ត្រូវបានប្រកាសដកចេញពីតំណែងហើយ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនានេះ ក្នុងរយៈពេលពីរថ្ងៃ ក្រោយពីមានអំពើហិង្សាដែលបង្កឡើងដោយក្រុមបាតុករអាវកាក់លឿង ។
សូមរំលឹកថា កាលពីចុងសប្តាហ៍មុន ក្រុមបាតុករអាវកាក់លឿង បានចេញធ្វើ បាតុកម្មនៅទីក្រុងប៉ារីស ដោយបានដុតបំផ្លាញភោជនីយដ្ឋាន ហាងលក់ទំនិញប្រណិតៗ និងវាយបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនផ្សេងទៀត ។
ប្រធានាធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានចាត់ទុកថា ក្រុមបាតុករអាវកាក់លឿង គឺជាក្រុមជ្រុលនិយមនៅប្រទេសបារាំង ហើយរដ្ឋាភិបាលនឹងបើកយុទ្ធនាការបង្ក្រាបលើក្រុមបាតុករនៅពេលខាងមុខនេះ ៕