ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងយុត្តិធម៌៖ ពិគ្រោះយោបល់ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹង ថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ការអនុវត្តកម្មវិធីកំណែទម្រងច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាក្នុងរយៈពេល ៥ឆ្នាំ (២០១៤-២០១៨) ដើម្បីរកចំណុចដែលបានអនុវត្ត និងចំណុចដែលមិនទាន់អាចអនុវត្តបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីនាពេលកន្លងមក។ 

លោក បានបន្តថា កិច្ចប្រជុំនេះក៏នឹងពិភាក្សាគ្នាក្នុងអនុវត្តបន្តនូវចំណុចដែលមិនទាន់អនុវត្តបាន និងដាក់ចេញនូវចំណុចដែលត្រូវបន្តធ្វើនៅក្នុងរយៈ ៥ឆ្នាំ (២០១៩-២០២៣) ខាងមុខ ដើម្បីមានសារសំខាន់សម្រាប់កំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា។ 

កិច្ចប្រជុំពិភាក្សាលើកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នេះមានការរួមរបស់មន្ត្រីក្រសួងយុត្តិធម៌ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មន្ត្រីសាលាដំបូងរាជធានីខេត្ត ដៃគូអភិវឌ្ឍន៍ និងមន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធមួយចំនួនទៀត៕