កម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកតាមយន្តហោះទៅលើទីតាំងចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅទីក្រុង Baghouz ប្រទេសស៊ីរី នៅថ្ងៃពុធ ទី២០ ខែមីនានេះ ។
មេបញ្ជាការកងទ័ពអាកាសអាមេរិកបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកនេះ គឺជាការបើកផ្លូវឲ្យកងទ័ពថ្មើរជើងរបស់កងទ័ពប្រជាធិបតេយ្យស៊ីរី ដែលហៅកាត់ថា SDF រុលចូលទៅមុខទៀត ដើម្បីដណ្តើមយកទីតាំងនេះពីក្រុមរដ្ឋអ៊ីស្លាម ISIS មកវិញ ។
សូមបញ្ជាក់ថា ទីក្រុង Baghouz គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសស៊ីរី នៅពេលនេះ ក្រុមភេរវនិយមបានបាត់បង់ម្ចាស់ការក្នុងការការពារទីតាំងលាក់ខ្លួនរបស់ខ្លួនហើយ ៕