ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ម្ចាស់ហាងមីស៊ុបកូនកាត់ ធ្វើអំណោយដល់ចាស់ជរា និងប្រាក់ចំណេញបន្តិបន្តួចជួយដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផារ

បន្ទាប់ពីជោគជ័យលើមុខរបរ អស់រយះពេលជាច្រើនឆ្នាំមក​អ្នកស្រីគង់ វណ្ណា​ ដែលជាម្ចាស់ហាងមីស៊ុបកូនកាត់ មានទីតាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រួមជាមួយតារាកំប្លែងនាយតាក់ស៊ី និងតារាកំប្លែងនាងភីម បានចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់យាយ តា ចាស់ជរា គ្មានទីពឹងជាង២០នាក់ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ។

​អ្នកស្រីគង់ វណ្ណា បានឲ្យដឹងថា ការជោគជ័យលើមុខជំនួញបានមកពីការចំណេញលើមុខរបរ អ្នកស្រីនឹងបែងចែកចូលរួមដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផារ​ និងដល់ចាស់ជរាជាច្រើនលើកមកហើយ ។ ទាក់ទងនឹងការបើកហាងមីស៊ុបកូនកាត់នេះ អ្នកស្រីបានបញ្ជាក់ថា​ ដោយមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យទាំងអស់ នៅក្នុងប្រទេស និងភាពសីវិល័យទៅតាមភាពជឿនលឿនរបស់យុវវ័យ ។ពីព្រោះយុវវ័យយើងសព្វថ្ងៃនេះពួកគេត្រូវការនូវអ្វីដែលថ្មី ប្លែក​ពិសេសហាងម្ហូបអាហារតែម្តង ។

អ្នកស្រីបានបញ្ជាក់ថា ការបើកហាងរកស៊ីយើងមានហានិភ័យពី បរាជ័យ និងជោគជ័យ ។ ប៉ុន្តែសម្រាប់អ្នកស្រីវិញទទួលបានការគាំទ្រច្រើនពីអតិថិជន លើមុខម្ហូបអាហារដែលមាននៅក្នុងហាងស៊ុបកូនកាត់​ ។ ចាប់ផ្តើមចេញបើករបររកស៊ីមក រហូតមកដល់ពេលនេះ​ អ្នកស្រីបានពង្រីកបានចំនួន៤សាខាមកហើយនៅក្នុងរាជធានីភ្នំពេញ ហើយហាងនៅកោះពេជ្រនេះជាហាងទី៤ ។

ចំណែកតារាកំប្លែងជើងចាស់មួយរូបបានចូលរួមក្នុងកម្មវិធីនេះ គឺអ្នកនាងគ្រត បានសាទរ ចំពោះការធ្វើអំណោយទានដល់ចាស់ជរាក្នុងពេលនេះ ។ នាងគ្រតបានបញ្ជាក់ថា ខ្ញុំគាំទ្រចំពោះទង្វើរដ៏ល្អរបស់ប្អូនស្រីគង់ វណ្ណា ដែលហ៊ានលះបង់ថវិការមួយចំនួន ជូនដល់ចាស់ជរា ជាពិសេស បរិច្ចាគដល់មន្ទីរកុមារគន្ធបុប្ផារ​ ៕