ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជនជួញដូរគ្រឿងញៀន បាញ់សម្លាប់មន្ត្រីនគរបាលពីរនាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅខេត្តកណ្តាល

កណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅមុននេះបន្តិចថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ក្នុងទឹកដីស្រុកអង្គស្នូល ខេត្តកណ្តាល នាយប៉ុស្តិ៍នគរបាល ត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូររឿងញៀន បាញ់ស្លាប់នៅព្រឹកមិញនេះ។

ចំណែកប្រភពផ្សេងទៀត បានរាយការណ៍មកថា នគរបាលប៉ុស្តិ៍ទួលព្រិលពីររូប ត្រូវស្លាប់ក្នុងប្រតិបត្តិការនេះ គឺលោកមេប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍ ចំណែកពីរនាក់ទៀតរងរបួស។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ លោក ជុច សុភា នាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នួល ត្រូវជនល្មើសបាញ់ស្លាប់ ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀត ឈ្មោះ រីម សុផាន់ណា ជាមន្ត្រីផ្នែកគ្រឿងញៀនប្រចាំប៉ុស្តិ៍ ក៏ត្រូវស្លាប់ដែរ។

លោកស្នងការបានបញ្ញាក់ថា​ ឧក្រិដ្ឋជន គឺជាមុខសញ្ញាចាស់ខាងជួញដូរគ្រឿងញៀន ដែលបានរត់គេចខ្លួន ប៉ុន្តែត្រូវបានតុលាការចេញដីកាចាប់ខ្លួន ហើយនៅពេលអនុវត្តដីកា​ ជននេះបានធ្វើសកម្មភាពបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់។  សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា​​ ជនល្មើសកំពុងស្នាក់នៅទីនោះ ហើយអាចជនល្មើសដឹងខ្លួនមុន ក៏បានបើកការបាញ់វិញយ៉ាងស្រោចមកលើសមត្ថកិច្ច 

ហេតុការណ៍នេះ កើតឡើង នៅក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល នាវេលាម៉ោង១២ និង៣០នាទី ថ្ងៃទៅ២១ ខែមេសា ឆ្នាំ២០២២នេះ។  

តាមព័ត៌មានបឋម លោកស្នងការបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចរបស់លោក ក៏បានចាប់ខ្លួនជនដៃដល់ម្នាក់ផងដែរ បន្ទាប់ពីបាញ់ឲ្យមានរបួសនៅតដៃជាមួយនគរបាល៕