ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ គង់​ ចំរើន​ បើ​ដេប៉ូ​ឈើ ទិញ​ឈើ​គ្មាន​ច្បាប់

(​សៀមរាប)​៖​ ដេប៉ូ​ឈើ​មួយ​កន្លែង​ត្រូវ​បាន​គេ​ដឹង​ថា ​ទិញ​ឈើ​អត់​ច្បាប់​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​មានការ​ឃុ​ប​ឃឹ​ត​ពី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ និង​មន្ដ្រី​បរិស្ថាន​ ខេត្តសៀមរាប​ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ ដើរ​យក​លុយ​ និង​បង់​ជា​ប្រចាំខែ​ ទើប​ធ្វើ​អោយ​ឈ្មួញ​ដែល​ជា​ថៅកែ​ដេប៉ូ​ឈើ​ ឈ្មោះ​ គង់​ ចំរើន​ ជា​មនុស្ស​សំដី​ឈ្លើយ​ មាន​អំនួត​អួត​ក្អេងក្អាង​ ដែល​មាន​អ្នកធំ​ចាំ​ទ្រពង​ ពីក្រោយ​ខ្នង​ជា​ខ្នងបង្អែក​ ធ្វើ​អោយ​ដេប៉ូ​ឈើ​មួយ​កន្លែង​នេះ​អាច​ដំណើរការ​យ៉ាង​រលូន​រហូត​មក​ដល់​សព្វថ្ងៃ​ ដេប៉ូ​មួយ​កន្លែង​នេះ​ ស្ថិត​នៅ​ជិត​ ភោជនីយដ្ឋាន​ សប្បាយៗ​១២​ តាម​ដងផ្លូវ​ជន្លង់​ ក្រុង​សៀមរាប​។​

​ពាក់ព័ន្ធ​និង​រឿង​នេះ​ លោក​ ឡឹ​ង​ សុខា​ មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ក្រុង​សៀមរាប​ អ្នក​ដើរ​ប្រមូល​លុយ​តាម​ដេប៉ូ​ បានអោយ​ដឹង​ថា​ដេប៉ូ​ លោក​ គង់​ ចំរើន​ ពិតជា​មានច្បាប់​ត្រឹមត្រូវ​ ចំណែក​ឈើ​ក៏​មានច្បាប់​ត្រឹមត្រូវ​ដូច​គ្នា​ដែរ​។​ ប្រភព​ច្បាស់លាស់​បានអោយ​ដឹង​ថា​ឈើ​ដែល​ដឹក​ពី​ខេត្តព្រះវិហារ​មក​នោះ​គ្មាន​ច្បាប់​នោះ​ទេ​ បើ​មិន​ដូច្នោះ​ទេ​មិនមែន​ អ្នក​ដឹកឈើ​បង់លុយ​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទើរតែ​ទាំង​អស់នោះ​ទេ​។​

​ចំណែក​ លោក​ ម៉ុង​ ប៊ុ​ន​លី​ម​ នាយ​ខណ្ឌ​រដ្ឋ​ព្រៃឈើ​ខេត្តសៀមរាប​ យើង​បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូ​ស័ព្ទ​ជា​ច្រើន​ដង​ តែ​លោក​មិន​លើក​ទូ​ស័ព្ទ​ទេ​ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​ពលរដ្ឋ​និង​មន្ដ្រី​មួយ​ចំនួន​ ថា​លោក​ ជា​អ្នក​នៅ​ចាំ​កាង​ពីក្រោយ​ខ្នង​ ពាក់ព័ន្ធ​និង​ដេប៉ូ​ លោក​ គង់​ ចំរើន​នេះ​ មិនដឹង​ថា​លោក​ ជាប់រវល់​ ឬ​មិន​ហ៊ាន​លើក​ទូ​ស័ព្ទ​។​ ម្ចាស់​ដេប៉ូ​ឈើ​វិញ​ដែល​មាន​លេខ​ទូ​ស័ព្ទ​ ០៩៥៣១៤៦១១​ បាន​ប្រាប់​តាម​ទូ​ស័ព្ទ​ថា​ ដេប៉ូ​គាត់​មានច្បាប់​តែ​ ចំណែក​ត្រង់​ឈើ​សួរ​ថា​មានច្បាប់​ឬ​អត់​?​ បែរជា​ម្ចាស់​ដេប៉ូ​ប្រាប់​ថាអោយ​ទៅ​ជួប​នៅ​ដេប៉ូ​របស់​គាត់​ ដោយ​ យក​កាត​ យកឈ្មោះ​ និង​បង្ហាញខ្លួន​អោយ​គាត់​បានឃើញ​ផង​ទើប​គាត់​ប្រាប់​បាន​ ៕