ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥឡូវនេះមានតម្រុយជ្រាបបានកាន់តែច្បាស់ហើយ រឿងឈើដឹកចេញពីទឹកដីខេត្តស្ទឹងត្រែងដោយឆ្លងចូលមកតាមផ្លូវជាតិលេខ៧៨ចាស់

រតនគិរី÷ សេចក្តីថ្លែងការណ៍បង្ហាញថា ឥឡូវនេះមានតម្រុយជ្រាបបានកាន់តែច្បាស់ហើយ រឿងឈើដឹកចេញពីទឹកដីខេត្តស្ទឹងត្រែងដោយឆ្លងចូលមកតាមផ្លូវជាតិលេខ៧៨ចាស់ ដល់ភូមិក្របីជ្រុំ ស្រុកកូនមុំ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ច និងជំនាញចាប់

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ រួចបញ្ជូនមកដល់ខេត្តរតនគិរី បានត្រឹមមួយដង្ហើមចង្រិត ហើយត្រូវដោះលែងវិញនោះ គឺមានលោកប្រធានមន្ទីរម្នាក់ក្នុងខេត្តរតនគិរី បានចេញមុខរត់ការដោះតាមបញ្ជារបស់លោកជំទាវ ម្នាក់នៅភ្នំពេញ ដែលត្រូវជាភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៃក្រសួងមួយអន្តរាគមន៍ ។
សូមបញ្ជាក់ ឈើមួយឡានវ៉េអង(V.1)នេះមិនមែនដឹកទៅកាន់ព្រំដែន នៃប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវនោះទេ គឺក្នុងគោលដៅដឹកទៅខេត្តក្រចេះ នឹងបន្តទៅណាផ្សេងទៀតនោះអត់ដឹងឡើយ ?។