កណ្តាល: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហ ការជាមួយរដ្ឋបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះបានរៀបចំសិក្ខាសាលាផ្សព្វ ផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ” ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនៅទូទាំងខេត្តកណ្តាល។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់សាលាខេត្តកណ្តាល ក្រោមអធិបតិភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពៅលោក លោកស្រី ដែលអញ្ជើញមកពីអយ្យការអមសា លាដំបូងខេត្ត តំណាងមន្ទីរជុំវិញខេត្តរដ្ឋបាលស្រុក និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងខេត្តកណ្តាល។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជៀបការយល់ដឹងផ្នែកច្បាប់ សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។
សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ ផ្លាស់ប្តូរយោបល់និងបទពិសោធន៍។
លើសពីនេះបានលើកឡើងអំពីបញ្ហាប្រឈមនិងសំណូ មពរដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការ ពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផ ល សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ និងជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើនទៅមុខ។
ការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាព នឹងជំរុញមានការការពារដល់សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់និងធុរជន ធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
សម្រាប់វិស័យប្រេងឥន្ធនៈ ការធ្វើអាជីវកម្មប្រកបដោយ សុចរិត និងមានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងសមធម៌ នឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញកំណើនសេដ្ឋកិ ច្ចជាតិ។
ក្នុងអង្គសិក្ខាសាលានេះផងដែរ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប.បានជម្រាបជូនដល់អាជីវករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈអំពីនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត នីតិវិធីនៃការពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌផងដែរ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ ដែលអគ្គនាយ កដ្ឋានក.ប.ប. ក្រោមកិច្ចសហការពីគណៈអភិបាលខេត្តកណ្តាល និងដៃគូផ្សេងទៀត បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលការយល់ដឹងអំពីច្បាប់និងបទ បញ្ញត្តិពាក់ព័ន្ធ ជូនដល់ពាណិជ្ជករ ផលិតករ អាជីវករ និងអង្គភាពពាក់ព័ន្ធ។
យើងសង្ឃឹមថា បន្ទាប់ពីសិក្ខាសាលានេះ យើងនឹងបណ្តុះបាននូវការយល់ដឹងផ្នែកច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីរួមគ្នា គោរពនិងអនុវត្តតាមគោលសំខាន់ ដែលត្រូវបានបញ្ញត្តិដោយច្បាប់ សំដៅជំរុញឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាប្រទេសនីតិរដ្ឋ។