(ភ្នំពេញ)៖ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមគោរព ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ មានសេចក្តីក្រៀមក្រំ និងសោកស្តាយដ៏ក្រៃលែង ចំពោះមរណភាពមហាឧបាសិកា ញឹម តេង ជាម្តាយក្មេករបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ ឯកឧត្តមឧកញ៉ា និងលោកជំទាវ បានចាត់ទុកមរណភាពនៃមហាឧបាសិកា ញឹម តេង គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកម្តាយក្មេក អ្នកម្តាយ ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការបាត់បង់មហាពុទ្ធសាសនិកល្អប្រពៃមួយរូបក្នុងព្រះពុទ្ធសាសនា ដែលរូបមហាឧបាសិកាបានបូជា កម្លាំងកាយ ចិត្ត បញ្ញា ព្រមទាំងធនធានក្នុងការឧបត្ថម្ភទំនុកបម្រុងលើកស្ទួយព្រះពុទ្ធសាសនា ឲ្យបានរុងរឿង ជាដរាបរៀងមក។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមថ្នាក់ដឹកនាំ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបួងសួងសូមបដិសន្ធិវិញ្ញាណរបស់មហាឧបាសិកា ញឹម តេង បាន អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
មហាឧបាសិកា ញឹម តេង ម្តាយក្មេករបស់លោកជំទាវ ម៉ែន សំអន បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី០៤ ែខកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ៕