ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៣០គីឡូក្រាមត្រូវបានដកហូត

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៣០គីឡូក្រាមត្រូវបានដកហូត
នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តព្រះវិហារ ខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ បានបន្តស្វែងរកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទមុនពេលបុណ្យភ្ជុំបិណ្ឌ ក៏ដូចកំឡុងពេលដាក់បិណ្ឌ ដោយស្រាវជ្រាវរកសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ក្នុងកំឡុងពេលដាក់បិណ្ឌ និងមុនភ្ជុំបិណ្ឌក៏ដូចជាបរិភោគផងដែរ។
យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៣៩.៨៤គីឡូក្រាម ដោយពិន័យអន្តរការណ៍ទៅតាមនីតិវិធី។