មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើដែលក្រុមឈ្មួញយកមកទម្លាក់ទុកនៅកណ្តាលផ្លូវ
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈនៅថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2022 វេលាម៉ោង9:35នេះបានចុះបង្ក្រាបបទល្មើសផលអនុផលព្រៃឈើដែលក្រុមឈ្មួញយកមកទម្លាក់ចោលនៅចំណុចភូមិវឌ្ឍនៈឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។ ការចុះបង្ក្រាបនេះដែរដកហូតបាន(ឈើសាក្រមឃ្លុំ)ដែលជាប្រភេទឈើលេខ 1ចំនួន 32 ដុំសរុបធម្មស្មើនឹង2 ទៅ 3 ម៉ែត្យគីប។
រីឯវត្ថុតាងខាងលើត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈយកទៅរក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីបន្ត។ ចំពោះចំណាត់ការបង្ក្រាបនេះដែរពលរដ្ឋរស់នៅឃុំវឌ្ឍនៈមានការត្រេកអរជាខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីរដ្ឋបាលព្រៃឈើឃុំវឌ្ឍនៈ។ជាចុងក្រោយពលរដ្ឋស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើខេត្តក្រចេះបន្តការបង្ក្រាបឲ្យបានម៉ីងម៉ាត់បំផុតចំពោះបទល្មើសព្រៃឈើដែលដែលនៅសេះសល់បន្តិចបន្តួចស្ថិតនៅក្នុងឃុំវឌ្ឍនៈ។ស្រុកសំបូរខេត្តក្រចេះផងទាន។