ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញ ក.ប.ប.ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតបាននៅលើទីផ្សារ

ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតបាននៅលើទីផ្សារ
ចំណីអាហារ ឬម្ហូបអាហារគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សទទួលទានដើម្បីទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ។ លើសពីនេះទៅទៀតនោះ ទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារគឺសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់បម្រើនូវសេចក្ដីត្រូវការរបស់មនុស្សក្នុងការប្រើប្រាស់ប្រចាំថ្ងៃក្រៅពីម្ហូបអាហារ ជាពិសេសកំឡុងពេលដាក់បិណ្យ និងមុនភ្ជុំបិណ្យ ប្រជាពលរដ្ឋយើងត្រូវការជាចាំបាច់។ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. បានបន្តរកឃើញ និងដកហូតនូវទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព គឺខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ក៏ដូចជាផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទូទៅចំនួន ៣៥.៥គីឡូក្រាម និងព្រមទាំងធ្វើការពិន័យដល់ម្ចាស់ទំនិញទៅតាមនីតិវិធីផងដែរ។
គួរបញ្ជាក់ថា ការរកឃើញ និងកដហូតបាននូវទំនិញមិនមានអនុលោមភាពនេះ គឺធ្វើឡើងក្នុងរាជធានី ខេត្តចំនួន ៤ គឺមានរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកោះកុង និងខេត្តកែប ។