បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃស្អែក២១កញ្ញា២០២២ ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការ
សហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉ក
សហរដ្ឋអាមេរិក។បន្ទាប់ពីនោះនឹងបន្តដំណើរ
ទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្ត
ដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បី
ចូលរួមបុណ្យសព លោកសុីនហ្សូ អាបេ
អតីតនាយករដ្ឋមន្ត្រីជប៉ុន។
ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅ
សហរដ្ឋអាមេរិក និងកាណាដា និងសូមការ
អាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំ
ជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅ
ទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធី
ច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពី
ខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុន
ហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការ
យោគយល់។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ
ប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិង
សប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕