ប្រជាពលរដ្ឋស្រុកកំពង់ត្របែកសំណូមពរដល់សម្តេចតេជោ ពិនិត្យទៅលើក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ យកលុយពីប្រជាពលរដ្ឋលក់ សត្វ គោ និង ក្របី
ភ្នំពេញៈ ប្រជាពលរដ្ឋររស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រួតពិនិត្យទៅលើក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ យកលុយពីប្រជាពលរដ្ឋដែលលក់ សត្វ គោ និង ក្របី (ចិញ្ចឹម ដោយ ខ្លួនឯង ) ទៅ អោយឈ្មួញវៀតណាម ដោយតម្រូវអោយបង់លុយឲ្យទៅក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ ទើបអាចនាំគោចេញទៅលក់នៅវៀតណាមបាន។
ប្រជាពលរដ្ឋលក់គោក្របីឆ្លងដែនទៅ ប្រទេសវៀតណា តាមច្រកទ្វារព្រុំដែន កម្ពុជា វៀតណាម ស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអោយដឹងថា ក្រុមហ៊ុន លោក ជឹម សុខ ហែកក្រដាស យក ថ្លៃសេវា មានតម្លៃខ្ពស់ គោឬក្របីមួយក្បាល តម្លៃ ១០មុឺនរៀលមិនថាតូចមិនថាធំ នោះទេ ពលរដ្ឋថា តម្លៃនេះ វាលេីសនិងគោលការ របស់ក្រសួង ដែលធ្វេីឲ្យប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនលោកឧកញ្ញ៉ា ជឹម សុខ បានបិតទ្វារមិនឲ្យនាំចេញសត្វគោក្របី របស់ក្រុមហ៊ុននានា បើទោះបីក្រុមហ៊ុន ទាំងនោះ មានអាជ្ញាប័ណ្ឌគ្រប់ គ្រាន់ពីក្រសួង ពាក់ព័ន្ធ យ៉ាងណាក៏ដោយ ក៏កូនចៅរបស់លោកឧកញ្ញ៉ា មិនឈឺក្បាលឡើយ ព្រោះលោកឧកញ្ញ៉ា ជឹម សុខ បាន សហការជា លក្ខណៈជាប្រព័ន្ធទៅ ហើយ ជាមួយមន្ត្រីជំនាញក្នុងខេត្តព្រៃវែង។
ពលរដ្ឋនិយាយថា ទង្វើបែបខាងលើនេះ មិនខុសពីពាក្យ ចាស់ ( ពោលថា ) ភ្នំមួយមិនអាចមានខ្លាពី បានឡេីយ ។
ពលរដ្ឋបានសំណូមពរដល់ប្រមុខរាជរ ដ្ឋាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធ មេត្តាជួយចុះ ត្រួតពិនិត្យទៅលើក្រុមហ៊ុន របស់ លោកឧកញ្ញ៉ា ជឹម សុខ ផងដេីម្បីឲ្យប្រជាពលរដ្ឋបានរកស៊ីចិញ្ចឹមជីវភាពគ្រួសារ បានរស់ស្រួលខ្លះផង ។
ទាក់ទងករណីនេះ សារព័ត៌មាន ដេលីខ្មែរមិនអាចសុំការបំភ្លឺពី លោកឧកញ្ញ៉ា ជឹម សុខ បានទេ ជុំវិញការចោទប្រកាន់ករណីក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ យកលុយពីប្រជាពលរដ្ឋលក់ សត្វ គោ និង ក្របី