ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពីឆ្នាំ២០២១និងសព្វថ្ងៃ” វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម”

ភ្នំពេញ:លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានថ្លែងថា សូមអរគុណសន្ដិភាពអរគុណសម្ដេច តេជោ ហ៊ុន សែន ជាមោទនភាពបំផុតដែលវិស័យចិញ្ចឹមសត្វនៅកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង និងអាចឈានជើងចូលទៅកាន់ទីផ្សារអន្ដរជាតិក្រោមគោលនយោបាយដឹកនាំប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរា ជាណាចក្រកម្ពុជា ។
លោកអគ្គនាយកលើកឡើងថា ឈានចូលដល់ឆ្នាំ២០២១ វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម ដែលធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ស្របតាមតម្រូវ ការហើយឈានទៅរកការនាំចេញទៅក្រៅប្រទេសភាពរីកចម្រើន។

ដោយមានការខិតខំប្រឹងប្រែងរបស់ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងបេសកកម្មជំរុញគាំទ្រលើកកម្ពស់ការចិញ្ចឹមសត្វរបស់បងប្អូនប្រជាកសិករ។
តាមរយៈការផ្ដល់នូវជំនាញបច្ចេកទេសផ្សេងៗនិងមួយផ្នែកគឺការទប់ស្កាត់នូវសកម្មភាពនាំចូលដោយខុសច្បាប់គ្រប់រូបភាព សំដៅដល់ការធានាបាននូវសុវត្ថិភាពការចិញ្ចឹម និងស្ថេរភាពទីផ្សារក្នុងស្រុកផងដែរ ។

វិស័យចិញ្ចឹមសត្វគឺជាវិស័យដ៏សំខាន់និងជាអទិភាពមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិនិងផ្ដល់ ឱ្យនូវមុខរបរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយវិស័យមួយនេះបានស្រូបយកនូវកសិផលសំខាន់ៗ ជាច្រើនពីគ្រប់តំបន់នៅទូទាំងប្រទេសដែលកសិផលទាំងនោះមានដូចជាស្រូវ ពោត ដំឡូងមី សណ្ដែកសៀង ។
លើសពីនេះគឺ ជួយឱ្យប្រជាពលរដ្ឋកម្ពុជារាប់សែនរាប់លាននាក់ មានមុខរបរ ការងារគ្រប់គ្រាន់ មានចំណូលមានជីវភាពល្អប្រសើរ ជាលទ្ធផលដែលបានដោយប្រយោលពីវិស័យចិញ្ចឹមសត្វនេះ និងជួយកាត់បន្ថយការធ្វើចំណាកស្រុកបានយ៉ាងច្រើន។
ភាពរីកចម្រើននៃវិស័យចិញ្ចឹមសត្វក៏ដូចជាឱកាសទទួលបាននូវមុខ របរ ការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋក៏ដោយសារមានការគាំ ទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជំរុញគោលនយោបាយលើកកម្ពស់ការប្រកបមុខរបរចិញ្ចឹមសត្វ។
ដោយលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការធានានូវសុវត្ថិភាព និងស្ថេរភាពទីផ្សារ បានធ្វើឱ្យការចិញ្ចឹមសត្វនៅទូទាំងប្រទេសមានការកើនឡើងខ្ពស់ រហូតលើសតម្រូវការដែលទាមទារឱ្យឈានទៅរកការនាំចេញនៅក្រៅប្រទេស ។

ជាជោគជ័យថ្មីមួយទៀតនិងដោយមើលឃើញពីកំណើននៃការចិញ្ចឹមសត្វនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទដែលមាន លោក វេង សាខុន ជារដ្ឋមន្រ្ដីក្នុងកិច្ចសហប្រតិបត្តិការជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបានបើកឱកាសឱ្យកម្ពុជាអាចធ្វើការនាំចេញនូវប្រភេទសត្វសាច់ជាច្រើនប្រភេទទៅកាន់ប្រទេសចិនដោយឆ្លងកាត់ការសម្របសម្រួលពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិត កម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាថ្មីម្ដងទៀត ក្នុងនាមបងប្អូនប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមសត្វនៅទូទាំងប្រទេស និងក្នុងនាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមគោរពថ្លែងនូវអំណរគុណយ៉ាងក្រៃលែង ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានតាមដានជាប់ជាប្រចាំអំពីស្ថានភាពការចិញ្ចឹមសត្វ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅជំរុញឱ្យការចិញ្ចឹមមានភាពរីកចម្រើនជួយឱ្យប្រជាពលរដ្ឋទទួលបានចំណូល រស់នៅបានសមរម្យ ។
ម្យ៉ាងវិញទៀតសូមថ្លែងអំណរគុណចំពោះ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក តាន់ ផាន់ ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដែលបានខិតខំប្រឹងប្រែង ឮលះបង់អស់កម្លាំងកាយចិត្តស្របតាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជំរុញគាំទ្រ ផ្ដល់ទាំងធនធាននិងបច្ចេកទេសនានាជួយឱ្យការចិញ្ចឹមនៅទូទាំងប្រទេសមានភាពរីកចម្រើននិងជាអំណរសាទរដែលកម្ពុជា អាច ឈានទៅរកការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ៕