ភ្នំពេញ៖ លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី បានមានប្រសាសន៍បញ្ជាក់ថា កុំហ៊ានខុសរឿង កុំចិត្តល្អខុសមនុស្ស ។ កេីតជាមនុស្សធ្វើអ្វីមួយត្រូវមានការប្រុងប្រយ័ត្ន កុំធ្វើអ្វីដោយប្រថុយប្រថានខ្លាំងពេកដោយគ្រាន់តែឮគេថា ដោយមិនបានពិចារណាឱ្យល្អិតល្អន់ ពីព្រោះថាអ្វីៗអាចកេីតឡើងគ្រប់ពេលវេលា មានទាំងរឿងល្អនិងអាក្រក់ ។
លោកឧកញ៉ាបន្ថែមថា «ការជឿអ្នកដទៃខ្លាំងពេកដោយខ្វះការពិចារណាគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ។ ចិត្តល្អត្រូវចេះគិតគួរឱ្យបានវែងឆ្ងាយ នៅចិត្តគំនិតមនុស្សដែលយើងនឹងត្រូវជួយ ថាតើគេជាមនុស្សប្រភេទណា ឬជាមនុស្សធ្វើគុណបានទោស ? ដូច្នេះ ហ៊ានគឺល្អ ចិត្តល្អមិនខុសទេ អ្វីដែលសំខាន់គឺ ហ៊ានត្រូវរឿង ចិត្តល្អត្រូវមនុស្ស ទើបធ្វើឱ្យយើងមិនខកបំណង» ។