ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអាន!មន្ត្រីខេត្តព្រះវិហារទម្លាយរឿង ប្រធានមន្ទីរទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ!

លិខិតមមិត្តអ្នកអាន! ប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ ចាប កុយ ត្រូវមន្រ្តីរបស់ខ្លួនដាក់ការសង្ស័យថា ចំណេញធំពីការចំណាយលុយរដ្ឋរបស់ក្រសួងនិងមន្ទីរខ្លួន ខណៈមន្ត្រីខ្លះបានត្រឹមស្រក់ទឹកម៉ាត់ !

ព្រះវិហារ៖ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារនៅក្នុងឆ្នាំ២០២២នេះត្រូវមន្ត្រីនៅក្នុងខេត្តខ្សឹបឲ្យដឹង​​ថា លោកប្រធានមន្ទីររូបនេះទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាសរុបខ្ទង១ពាន់លានរៀល ដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ រួមនិងការជុសជុលអគារ ចាក់សាប រៀបចំប្រព័ន្ធ លូបង្ហូទឹកនៅក្នុងមន្ទីរផងដែរ។
លើសពីនេះមន្រ្តីមួយចំនួន​​ ដែលនិយាយសុំលក្ខណ្ឌមិនបញ្ចេញឈ្មោះ​បាន​​និយាយ​​ថា នៅឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧត្តុនិយមបានប្រគល់កិច្ចសន្យាអោយមន្ទីរ ធនធានទឹក និងឧត្តុនិយម ខេត្តព្រះវិហារអនុវត្តន៏ការងារជុសជុលនូវប្រព័ន្ធធារាសាស្រ្តចំនួន៧​កន្លែង​ក្នុងតមលៃជាង​៦០០​លានរៀល។
ក្រៅពីនោះមន្ទីរ ធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារមានគម្រោងផ្ទាល់ខ្លួនក្នុងការថែទាំនិងជុសជុលប្រព័ន្ធធារាសាស្រ្តទំនប់នាគ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត តម្លៃជាង២៣០​លាន​រៀល ដោយដាក់ដេញថ្លៃ តែមិនប្រក្រតី។
ករណីនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ស្នើឲ្យ​​លោកទេសរដ្ឋមន្ត្រី ឳម យិន​ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងគ្រសួងពាក់ព័ន្ធមេត្តាពិនិត្យតាមដានផង។ តើលុយចំណាយមានរបាយការណ៏លំអិតដែរ ឬ ទេ ?។
ទាក់ទងព័ត៌មាននេះ សារព័ត៌មាន ដេលីខ្មែរ មិនអានអាច​​សុំការបំភ្លឺពី លោកចាប កុយ ប្រធានមន្ទីរ មន្ទីរធនធានទឹកខេត្តព្រះវិហារបានទេនៅថ្ងៃទី១៩ខែធ្នូនេះ​។ ប៉ុន្តែកន្លងទៅលោក​ប្រធានមន្ទីរធ្លាប់​បញ្ជាក់ថា ​ការងារទាំងនេះគឺ មានការត្រួតពិនិត្យត្រឹមត្រូវពីហិរញវត្ថុ និងអភិបាលខេត្ត។​​​​