ភ្នំពេញ៖លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនហាងបញ្ចាំ Vichetdara Cash Express Co.,LTD, និងមិត្តភក្តិជាអ្នកជំនួញដូចគ្នា បានលួចទទួលទានអាហារថ្ងៃត្រង់ស្ងាត់ៗ តាមជញ្ចើមផ្លូវមួយកន្លែងស្ថិតនៅក្បែរផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ ដោយប្រើជីវិតសាមញ្ញបំផុត នឹងរំលឹកពីរឿងអតីតកាលស្ទើរតែមិនជឿនៅថ្ងៃទី១៩ខែធ្នូនេះ។
សកម្មភាពដ៏កម្រនេះ ត្រូវបានភ្នាក់ងារសារព័ត៌មានដេលីខ្មែរបានផ្តិតរូបភាពបាន នៅពេលឧកញ៉ា វិចិត្រ ដារ៉ា កំពុងតែទទួលទានបាយអង្គុយពាក់អាវយឺតព៌ណខ្មៅ និងធ្វើសកម្មភាពដូចជាប្រជាជនសាមញ្ញ សួម្បីតែអ្នកទទួលទានផ្សេងទៀតក៏មិនដឹងថា គាត់(វិចិត្រ ដារ៉ា ជាឧកញ៉ានោះទេ) ប៉ុន្តែនៅមានអ្នកស្គាល់ផងដែរ ដោយហៅឈ្មោះកណ្តាលហ្វូងមនុស្សថា «លោកឧកញ៉ាៗៗពេញមាត់ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
លើសពីនេះក៏មានអ្នករួចខ្សឹបខ្សៀវាគ្នាថា ឧកញ៉ា វិចិត្រ ដារ៉ា មកហូបបាយតាមជញ្ជើញផ្លូវ ហេតុអ្វីមិនទៅហាងទំនើបៗ ដែលឧកញ៉ាៗ កំពុងតែពេញនិយមបង្ហាញតម្លៃខ្ពង់ខ្ពស់ និងកិត្តុិយសជាឧកញ៉ា។
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់តាមទូរស័ព្ទប្រាប់ ដេលីខ្មែរថា« បាទអរគុណ បង តាមពិតយើងបានទទួលទានអាហារតាមផ្លុវមែន ប៉ុន្តែមិនមែនមានន័យថា ហូបបាយតាមជញ្ចើមផ្លូវនិងបាយកញ្ចប់ធ្វើឬសម្តែងនោះទេ គឺមិនមែនមានន័យថា យើងខ្ញុំហូបមិនបាននោះទេ តាមពិត ខ្ញុំនឹកឃើញជីវិតខ្ញុំកាលគ្រាលំបាកនិងអតីតកាល មិនខុសពីបងប្អូនកំពុងតែទទួលទាននោះទេ។
លោកឧកញ៉ាបន្ថែមថា« ទោះបីខ្ញុំឡើងជាឧកញ៉ា មិនមែនភ្លេចអតីតកាលនោះទេ គឺរឹតតែចងចាំក្នុងជីវិតរហូត ហើយថ្ងៃនេះបានណាត់មិត្តភក្តីមករំលឹកអនុស្សាវរីយ៍ជាមួយគ្នា ដែលមិននឹកស្មានថា ពួកយើងអាចឆ្លងផុតការលំបាកគ្រប់យ៉ាង ឥឡូវជួបគ្នាទៀត ដូច្នោះខ្ញុំសប្បាយចិត្ត ក្នុងជីវិតសាមញ្ញៗផងដែរ»។
សូមរំលឹកថា ដំណើរតស៊ូជំនះឧបសគ្គតាំងពីបាតដៃទទេ ដើម្បីកែប្រែគុណភាពជីវិតអស់រយៈពេលមួយទសវត្ស៍កន្លះកន្លងមកនេះ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានអភិវឌ្ឍន៍ខ្លួនក្លាយជាសហគ្រិនឆ្នើមមួយរូបនៅកម្ពុជា។
សព្វថ្ងៃនេះ មុខជំនួញ និងក្រុមហ៊ុនដែលលោក កំពុងកាន់កាប់ រួមមាន ក្រុមហ៊ុនហាងបញ្ចាំ Vichetdara Cash Express Co.,LTD, ម្ចាស់ក្រុមហ៊ុន Vichetdara Enterprise Co.,LTD, ម្ចាស់គម្រោង បុរី វិចិត្រដារ៉ា គម្រោងវីឡាស្តង់ដារជប៉ុន លើភ្នំបាសិត សាងសង់លើផ្ទៃដី ៤ហិចតាជាង, គម្រោងបុរី ហ៊ួតជា វិចិត្រដារ៉ា។