ភ្នំពេញ:បុរសជាប់ចោទ ជនជាតិ អាមេរិកកាំងម្នាក់ កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២២ត្រូវបានតុលាការកំពូលបានប្រកាសសាលដីកា តម្ថល់ទោស គាត់ អោយជាប់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស និង ការររួមភេទជាមួយ កុមារាខ្មែរ ជាច្រើននាក់ តាមរន្ធ (បានសម្រេច) ប្រព្រឹត្តនៅក្នុងបន្ទប់ជួលរបស់ ជនល្មើស ស្ថិត នៅភូមិសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីចន្លោះ ឆ្នាម ២០១៨ និង ២០១៩។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា: ទណ្ឌិតរូបនេះមានឈ្មោះ ROBINSON SHAUN EARl ( រ៉ូបីនសុន ស៊នអែល ) ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិអាមេរិកកាំង ។
ទណ្ឌិត ឈ្មោះ ROBINSON SHAUN EARI ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលថ្ងៃ ទី ១៨ ខែ មិនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ពីបទ: ការទិញពេស្យាចារកុមារ តាមមាត្រា ២៣ និង មាត្រា ៣៤ នៃច្បាប់ស្តីពីការបង្រ្កាបអំពើ ជួញដូរ មនុស្ស និង អំពើ អាជីវកម្មផ្នូវភេទ។
គាត់បានប្តឹងរឧទ្ទរណ៍ ។ តែសាលាឧទ្ធរណ៍ បាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ទណ្ឌិត ឈ្មោះ ROBINSON SHAUN EARl ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅភូមិសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ទណ្ឌិត ឈ្មោះ ROBINSON SHAUN EARl ត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ ស្ត្រីខ្មែរម្នាក់ ដែលត្រូវជាម្តាយរបស់ កុមារា ម្នាក់ អាយុ ១៤ ឆ្នាំ បន្ទាប់ពី ជនបរទេស រូបនេះ បានល្បួងលួងលោម ជនរងគ្រោះ ទៅលេងបន្ទប់ជួលរបស់ខ្លួន និង បានប្រព្រឹត្តការបៀតបៀនផ្លូវភេទ និង បង្ខំឱ្យ កុមារារងគ្រោះ រួមភេទ ជាមួយ តាមរន្ធគូថ សម្រេចដូចបំណង ជាថ្នូរការផ្តល់ប្រាក់ចំនួន ២៥ ដុល្លារអមេរិកកាំង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិង គាំពារអនីតិជនខេត្តសៀមរាបហូតបានវត្ថុតាងមានរួមមាន: កុំព្យូទ័រឡែបថប ១ គ្រឿង ,អង្គ ចងចាំ ១ គ្រឿង ដៃ ហ្គេម ក្មេង លេង ចំនួន ៣ គ្រឿង , ថ្នាំរអិល ២ ដប (ទឹកសម្រាប់រួមភេទ) ព្រមទាំង រូបថតអាក្រាត និង វិដេអូ សិច មួយចំនួនទៀត ពីគាត់៕
ដោយ: ទេព ច័ន្ទ