ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ ធ ២០២២ បានប្រកាសសាលក្រម និង សម្រេច ដាក់ពន្ធនាគារ ស្តី្រជាប់ចោទ។
ឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ និង បានបង្គាប់ឲ្យ ជនជាប់ចោទ ត្រូវសងប្រាក់ រាប់សិ បសែន ដុល្លារអាមេរិក ទៅកាន់ ភាគី ដើមបណ្ដឹង ម្នាក់ នៅក្នុងចំណោម ដើមបណ្ដឹង រដ្ឋប្បវេណី ជាច្រើននាក់ ដែលត្រូវបានឆបោក ដោយ ស្ត្រីជាប់ ចោទ រូបនេះ។
សវនាការប្រកាសសាលក្រមនេះ ត្រូវបានធ្វើដោយលោក ចៅក្រម រ័ត្ន ស៊ីថា ជាចៅក្រមជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង លឺម ប៊ុនហេង គីជា តំ ណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមឯកសាររបស់ តុលាការ បានឱ្យដឹងថា: នៅក្នុងក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ ចោទ ឈ្មោះ ពេជ្រ ស្រីមុំ អាយុ ៣៥ ឆ្នាំ ត្រូវបានជាប់ចោទពីបទ:
«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ( ឬ ចេញសែកស្អុយ) និង ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ព្រះរាជាអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ។
ជាប់ពាក់ព័ន្ធនឹង ករណីខាងលើនេះ ជនជាប់ចោទ ឈ្មោះ ពេជ្រ ស្រីមុំ និង មេធាវី ការពារក្តី មិនអាច ទាក់ទង ដើម្បីសុំព័ត៌មាន បានឡើយ៕
ដោយ: ទេព ច័ន្ទ