ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក យ៉ែម ឈីម ថា« ​ក្រុមហ៊ុន​​​​បរទេស​​​​​​​​​​​នាំ​​ចូល​ម៉ាកយីហោកាហ្វេ​​ល្បីៗ​​មកទីផ្សារ​​​​កម្ពុជា​​​​»

​​ លោក​ យ៉ែម ឈីម សហគ្រិន​វ័យ​ក្មេងដែលពិសោធន៍ក្នុងមុខជំនួញកាហ្វេ​​​​​នៅកម្ពុជានិង​ជាស្ថានិក​ក្រុមហ៊ុន​​ Mobile Caffee បានមានប្រសាសន៍​​នៅថ្ងៃទី៣ខែឧសភានេះ​​​ថា ​​​សព្វថ្ងៃនេះសហគ្រិន​ក្នុងស្រុក​កម្ពុជា​និង​​​​​​​​​​​អ្នក​វិនិយោគពីក្រៅប្រទេស​​​​ចាប់​ផ្តើម​ពេញនិយម​​ក្នុងការនាំចូល​​ម៉ាកយីហោ​ល្បី​ៗ​(Brand)មក​ទីផ្សារកម្ពុជាហើយ​លំហូរចូល​​ពីក្រុមហ៊ុន​ក្រៅប្រទេស​នេះ ដោយសារតែ​ទីផ្សារកម្ពុជា​​​​​​​កំពុងតែមាន​សក្តានុពល​​​សម្រាប់​អ្នក​វិនិយោគ​​​​។​

លោក​បា​នបន្តទៀតថា ​​​​​ម៉ាកយីហោល្បីៗ​​​​(Brand) ពិតជាមានសារៈសំខាន់​ណាស់​ក្នុងការធ្វើ​អាជីវកម្ម​​​​​ហើ​យពិសេស​នោះ​​ម្ចាស់​អាជីវកម្ម​​​​​​តែម្តង​ ហើយ​​គុណសម្បត្តិរបសវាគឺ​ល្អជាងការវិនិយោគ​ដោយ​បង្កើត​​​​​​យីហោ​ដោយ​ខ្លួន​ឯង​​​ ព្រោះ​​​ត្រូវការ​ពេលវេលាច្រើន​ទម្រាំ​មានឈ្មោះ​បោះសម្លេងនៅលើទីផ្សារ​​​​​។​

លោក​បា​នលើក​ឡើងថា ក្រុមហ៊ុន Mobile Caffee របស់លោក ​​ថ្វីបើ​​ជាការវិនិយោគ ដោយចំណាយ​​​ដើមទុនខ្លួន​ឯងក៏ពិតមែន ក៏ប៉ុន្តែ​​លោកមានជំនឿលើអាជីវកម្ម​មួយ​នេះ ដោយសារតែ​​មានបទពិសោធន៍​លើអាជីពកាហ្វេនេះប្រមាណ ១០ឆ្នាំមកហើយ ហេតុដូច្នោះ​ការកសាងយីហោខ្លួន​ឯង​​​​​គឺបាន​​ផ្តល់ឱកាស​​​កាន់តែច្រើន​​ផងដែរ​​​​​។

សហគ្រិន​វ័យក្មេងខាងលើបន្ថែមថា ​​«សំរាប់​ប្រទេស​កម្ពុជាការហូចូល​ម៉ាកយីហោល្បីពីក្រៅប្រទេស​នឹងបន្ត​រីកចម្រើន​​​ ហើយ​ប្រជាជន​និងអ្នក​វិនិយោគក្នុងស្រុក​កំពុងតែ​​​ទាញយក​​ឱកាស​ថ្មីៗពីការវិនិយោគ​នេះដែលថ្មីៗនេះក្រុមហ៊ុន​ Mobile Caffee របស់ ខ្ញុំ​​ចាប់ផ្តើមពង្រីកសក្តានុពលបន្ថែមទៀត​លើទីផ្សារ​កម្ពុជា»​​។​

សម្រាប់​​​​ លោក​​ តូច ចំណាប់ អ្នក​គ្រប់គ្រងទីផ្សារនៅក្រុមហ៊ុនបោះពុម្ភផ្សាយ​នៅរាជធានីភ្នំពេញ​​បា​នចាត់ទុកថា ​​រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​​​​ប្រជាពលរដ្ឋកម្ពុជាមានការផ្លាស់​ប្តូរឥរិយាបច្រើន​​​ទ​​ទទួល​យក​របស់ទំនើបៗ​ ដែលមាន​ឈ្មោះ​ល្បី​​ស្រាប់​​ ហើយ​​និន្នាការ​នេះបង្ហាញពី​ការរីកចម្រើន​សេដ្ឋកិច្ច​នៅក្នុងប្រទេសកម្ពុជា​​​។​

លោក​បាន​បន្ថែមទៀតថា ​​ក្រៅពីអតិថិជន​កម្ពុជាពួកគាត់ក៏​​​​​ទទួល​បាន​របស់ល្អ​​ៗនិងមាន​ឈ្មោះ​យីហោល្បី​ក៏ពិតមែន ប៉ុន្តែទន្ទឹមនោះ​​​​​ការប្រកួតប្រជែងផ្នែកអាជីវកម្ម​​ក៏​បង្កើតនូវបញ្ហាប្រឈម​ផងដែរ ហើយ​​​បច្ចុប្បន្ននេះ​​​ ការពេញ​និយម​របស់​សហគ្រិន​នៅកម្ពុជាក្នុងការវិនិយោគ​​​ទិញ​​ម៉ាកយីហោ​ល្បីៗ​​​​​​​ពីក្រៅប្រទេស​នោះគឺជាសញ្ញាវិជ្ជមាន​ក្នុងន័យ​សេដ្ឋកិច្ច ប៉ុន្តែទន្ទឹម​នោះ​អ្នក​ធ្វើ​អាជីវកម្ម​ខ្នាតតូចៗ​​​ក្នុងស្រុក​អាចនឹងកាត់​បន្ថយ​ចំណូល​​ប្រចាំថ្ងៃ​​ ដោយសារតែ​លំហូយីហោ​ល្បីៗ​​​នឹងស្រូប​ទាញ​ទីផ្សារ​​​​មួយចំណែកធំ។​

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះក្រុមហ៊ុន​ក្រៅប្រទេស​​បាន​នាំចូល​​យីហោ​​​​​​​ម៉ាក​ល្បីៗ(Brand)ពីក្រៅប្រទេស​​កំពុងតែ​​មានវត្តមានកាន់តែច្រើន​​​​នៅក្នុងទីផ្សារ​​​​ប្រទេស​កម្ពុជា ​​​ហើយ​នេះជាការ​វិនិយោគ​​​មួយ​ដែល​​ជំរុញ​​​​ឲ្យ​មាន​​ការ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​​​​​​និងបង្កើតការងារក្នុងស្រុកថែមទៀត​​​​​​​​​​។​

យោងតាម​​​អ្នក​ជំនាញ​​​និងសហគ្រិន​​វ័យ​ក្មេងដែល​​​​​វិនិយោគបាន​​​​ចាត់ទុកថា ​​ បច្ចុប្បន្ន​នេះ ការ​ហក់ចូលយីហោកាហ្វេល្បីៗពីក្រៅប្រទេស​​​​​​ ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា​​​​​បាន​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក​​ ហើយ​អ្វីដែលសំខាន់​​​​នោះ​​ ការ​​​​សម្រួលនូវ​​​​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរជាតិ​និង​​​អន្តរជាតិ​​​​​​​​ក៏ដូចជា​អតិថិជន​​ដែលនិយម​ភាពស៊ីវិល័យ​ផងដែរ​​​​​​​​​​៕​