បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងដំណាក់កាលទី១ គម្រោងលក់ដីឡូតិ៍ រួចមក ក្រុមហ៊ុន N&Y បានបង្កើតព្រឹត្តិការណ៍ជាការតបស្នងគុណចំពោះអតិថិជនរបស់ខ្លួន ហើយក៏ជាឧ៌កាសអបអសាទ ការលក់បិទគំរោងទី១ របស់ក្រុមហ៊ុន N&Y និងការប្រកាស់បើកលក់គំរោងទី២ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រ ក្រុមហ៊ុន N&Y បានប្រគុំតន្រី្តសប្បុរសធម៌ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩ ។
ការប្រគុំតន្រី្តសប្បុរសធម៌នេះ ស្ថិតនៅទីតាំងដីឡូរផ្ទាលតែម្ដង ក្នុងព្រឹត្តិការណ៍នោះដែរ ការមានការព្យាបាល ត្រចៀក ច្រមុះ បំពុងក ដោយឥតគិតថ្លៃផងដែរ ពីសមាជិកក្រុមគ្រូពេទ្យ Hope Cambodia ហើយជាពិសេសពេលរាត្រីមានការប្រគុំតន្រី ដែលមានការចូលរួមពីតារាចម្រៀង នាយចើម ក្មេងខ្មែរ សូ សុផលលីន រស់ ព្រួយ និង ពៅ ឌីន ផងដែរ។
សូមបញ្ជាក់ថា ការប្រគុំតន្រី្តសប្បុរសធម៌នេះធ្វើឡើងនៅទីតាំងដីឡូរ ក្រុមហ៊ុន អិន វ៉ាយ ក្នុងភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងឧ៌កាសនោះក៏មានការចាប់រង្វាន់ផងដែរ ៕