ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យសមត្ថកិច្ច​បញ្ជូន​លោក​ ឌួ​ង​ ណាគ្រី​ ទៅ​តុលាការ​ចាត់ការ​តាមនីតិវិធី

​សូម​ជម្រាបថា​ លោក​វរសេនីយ៍ទោ​ ឌួ​ង​ ណាគ្រី​ ត្រូវ​គេ​រាយការណ៍​បាន​ជិះ​រថយន្ត​ ក្រោម​ស្ថានភាព​ស្រវឹង​ និង​ប្រើប្រាស់​កាំភ្លើង​ម៉ា​រ៉ូ​ឡូ​បាញ់​ចំនួន​ ០៥​គ្រាប់​ សំដៅ​រថយន្ត​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ភូ​រិ​ស្ស​ ស្តូ​រ៉ា​ន់​ និង​ប្រពន្ធ​ កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​បណ្ដោយ​ផ្លូវ​៣៦៣​ ស្ថិត​នៅ​ចំណុច​អធិការ​ខណ្ឌ​ច្បារ​អំពៅ​ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

​​ហេតុការណ៍​បាញ់បោះ​នោះ​ មិន​​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​ ប៉ុន្តែ​រថយន្ដ​ម៉ាក​ Rang​ Rover​របស់​ជន​រង​គ្រោះ​រង​ការ​ខូចខាត​បែក​កញ្ចក់​ខាងក្រោយ​។​

​ករណី​នេះ​ត្រូវ​បាន​ភាគី​ទាំង​សងខាង​ព្យាយាម​សម្របសម្រួល​គ្នា​ ជា​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយ​ភាគី​ជន​រង​គ្រោះ​ព្រម​ទទួល​សំណង​ចំនួន​ ៨០០០​ដុល្លារ​ ៕