កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលកំពុងមានឈ្មោះបោះសម្លេង និងស្ថិតក្នុងដួងចិត្តយុវវ័យ លោក ខាន់ ជេមស៏ ថ្មីៗនេះបានសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យ ស្ថិតនៅភូមិបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយនេះជាមុខជំនួញថ្មីមួយទៀតរបស់តារាចម្រៀងរូបនេះ បន្ទាប់ពីបានប្រឡូកចូលវិស័យសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកនេះ។
តារាចម្រៀង ខាន់ ជេមស៏ បានរៀបរាប់ប្រាប់សារព័ត៌មាន«ដេលីខ្មែរ»នៅថ្ងៃទី៧ ខែឧសភានេះថា មូលហេតុដែលរូបលោកសម្រេចចិត្តចាប់យកមុខជំនួញអលនទ្រព្យនេះ ដោយសារតែវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើនលឿនិងកំពុងតែមានការអភិវឌ្ឍ ហើយនេះជាមុខជំនួញមួយដែលលោកស្រឡាញ់ក្រៅពីអាជីពសិល្បៈចម្រៀង។
តារាចម្រៀងកំពុងទទួលបានការគាំទ្រពីទស្សនិកជនរូបនេះបានលើកឡើងថា«អ្វីដែលសំខាន់ខ្ញុំធ្វើជំនួញនេះមានដៃគូរល្អនិងច្បាស់លាស់ ហើយដៃគូរខ្ញុំទៀតគឺជាបុគ្គលល្បីទៀត ពោលយើងយើងចាប់ដៃគ្នារកស៊ីជាមួយគ្នាគឺជឿជាក់គ្នា១០០% តែម្តង បើសិនជាទិញដីបានដី នឹងមិនភូតភរបោកប្រាក់គ្នានោះទេ មានន័យថា ពួកយើងរកស៊ីត្រឹមត្រូវ»។
លោក ខាន់ ជេមស៏ បានបង្ហើបទៀតថា លោកចង់ឲ្យអ្នកគាំទ្រទាំងអស់បានមកវិនិយោគជាមួយគ្នានូវគម្រោងនិមួយៗ ដើម្បីអាចទទួលបានផលចំនេញទាំងអស់គ្នា ហើយទីចំណុចទី ២ បងប្អូនអាចទទួលបានដៃគូរវិនិយោគល្អៗ ពួកយើងមិនលក់កេរ្តិ៍ឈ្មោះនោះទេ ដោយសារតែទម្រំាបានកសាងកេរ្តិ៍ឈ្មោះល្បីដល់សព្វថ្ងៃនេះមិនមែនជារឿងងាយទេ ហេតុដូច្នោះ អ្នកដែលបានទិញដីហើយនឹងទទួលបានដីនិងផលចំនេញភ្លាមៗតែម្តង។
តារាចម្រៀងល្បីឈ្មោះខាងលើរៀបរាប់ថា« នេះជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូចមកកឺស្រឡាញ់លើវិស័យដីធ្លី និងផ្ទះ ហើយនេះជាជំហ៊ានមួយ ដែលខ្ញុំបានដើរមកដល់ចំណុចខ្ញុំចង់បានរួចសម្រេចតាមក្តីបំណងពិតៗ តែម្តង ហើយអាជីពសិល្បៈខ្ញុំមិនចោលទេ។ តាមពិតខ្ញុំនៅតែបន្តការងារទៅមុខទៀត ហើយនេះជាគម្រោងទី២របស់ខ្ញុំជាមួយ និងឯកឧត្តម ឡុង បូរ៉ា វិនិយោគលើវិស័យដីធ្លីនេះផងដែរ»។
បច្ចុប្បន្ននេះវិស័យអលចនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើនខ្លាំងនៅរយៈពេលជាង១ ទស្សវត្តចុងក្រោយនេះ ហើយមានអ្នកវិនិយោគជាច្រើនបានបោះទុនវិនិយោគ និងកំពុងអភិវឌ្ឍនៅទីក្រុង ជាយក្រុងក៏ដូចជានៅតាមបណ្តាលខេត្ត ដែលមានសក្តានុពលសំខាន់ៗ ដូចជា ក្រុងព្រះសីហនុ សៀមរាប ក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងកំពង់ចាមផងដែរ
សម្រាប់ តារាចម្រៀង ខាន់ ជេមស៏ នៅតែមានសុទិដ្ឋនិយមថា ជំនួញអចលនទ្រព្យនេះគឺ ជាវិស័យមួយដ៏ល្អនៅក្នុងប្រទេសកម្ពុជា ហើយសូមបងប្អូនអ្នកគាំទ្រអាចសម្រេចិត្តវិនិយោគជាមួយគ្នា ដើម្បីទទួលបានផលចំនេញ ដែលនេះជាឱកាសមួយដ៏ល្អផងដែររបស់បងប្អូនប្រជាពលរដ្ឋ។
តារាចម្រៀងរូបនេះ បន្ថែមថា សូមរីករាយជាមួយកម្រោងដីឡូតិ៍ពិសេសតម្លៃធូថ្លៃតែ5999$ មិនដែលធ្លាប់មានពីមុនមកនៅទីតាំងរង្វង់មូលស្ពានព្រែកតាម៉ាក់ 7NG ចាប់ផ្តើមបើកលក់ហើយ! គំរោងពុះដីឡូតិ៍គំរោងទីពីររបស់ខ្ញុំបាទទាំងពីរនាក់ ខាន់ ជេមស៍ ឡុងបូរ៉ា ទិញ១ ឡូត៍ថែមជូន១ឡូត៍ ជិតអស់ហើយបងប្អូនប្រញាប់ឡើងមកមុនបានមុនភ្លាមគឺ លេខទំនាក់ទំនង 010222168-012 505 475-015705019៕



