មនុស្សចំនួន៣៣នាក់បានបាត់បង់ជីវិត និងជាង៦០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃនៅតំបន់ Bahr el Ghazal ប្រទេសស៊ូដង់ខាងត្បូងនេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News។
លោក Mathok Wal រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ូដង់ខាងត្បូងបាននិយាយនៅថ្ងៃអង្គារ ទី០៧ ខែឧសភានេះថា ភ្លើងព្រៃបានឆាបឆេះបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន១៣៨ខ្នង រួមទាំងអគារសាធារណៈអស់ជាច្រើនខ្នងទៀត ។
លោក Mathok Wal បានបន្ថែមថា ភ្លើងព្រៃដ៏មហន្តរាយនេះ បានឆាបឆេះបំផ្លាញភូមិចំនួន៤ភូមិ និងបានសម្លាប់សត្វគោចិញ្ចឹមអស់ប្រមាណជាង១០០០០ក្បាល រួមទាំងឆេះសម្លាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋជាច្រើនក្បាលផ្សេងទៀត ៕

