បញ្ហានៃការជំរុញការការពារដែនអាកាស របស់អ៊ុយក្រែន ត្រូវបានលើកឡើងក្នុងអំឡុងពេល កិច្ចពិភាក្សានោះ លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញ Twitter ដោយពណ៌នាការសន្ទនាថាជា “ខ្លឹមសារសំខាន់”។
លោក ហ្សេឡិនស្គី បានលើកឡើងថា លោកបានអរគុណ Scholz សម្រាប់ការអនុវត្តកញ្ចប់ ការពារសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៣ពាន់លានអឺរ៉ូ (ប្រហែល ៣,២២ ពាន់លានដុល្លារអាមេរិក) ។
មេដឹកនាំទាំងពីរបានពិភាក្សា អំពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោក ហ្សេឡិនស្គី ទៅកាន់ប្រទេសអាល្លឺម៉ង់ និងសម្របសម្រួលតួនាទីរបស់ពួកគេ នៅមុនថ្ងៃនៃព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោក ហ្សេឡិនស្គី បានទៅទស្សនកិច្ចប្រទេសអាល្លឺម៉ង់។ មុនពេលដំណើរទស្សនកិច្ចនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយយោធាជាង ២,៧ ពាន់លានអឺរ៉ូ (ប្រហែល ២,៩ពាន់លានដុល្លារ) ជាជំនួយយោធា សម្រាប់អ៊ុយក្រែន៕