ជធានីភ្នំពេញ)៖ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិ ជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី«ច្ បាប់ស្តីពីការប្រកួតប្រជែងនិងច្បាប់ស្តីពីការពារអ្នកប្រើប្រាស់» ដែលបានរៀបចំរយៈពេលបីថ្ងៃកន្លងទៅនៅអគ្គនាយកដ្ឋាន ក.ប.ប។
កម្មវិធីនេះ. ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងបីថ្ងៃនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ គឺ លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនិងវិទ្យាស្ថានសរុបប្រមាណ ៧០នាក់។
គោលបំណងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺ ពិនិត្យ ពិភាក្សាជាមួយបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាន ដើម្បីពិនិត្យលទ្ធភាពបញ្ចូលច្បាប់ទាំងពីរនេះជាមុខវិជ្ជាមួយក្នុងកម្មវិធីសិក្សានៅកម្រិតថ្នាក់បរិញ្ញាបត្រនៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ។
ជាមួយគ្នានេះផងដែរគឺដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ជូនដល់សាស្រ្តាចារ្យតាមបណ្តាសាកលវិទ្យាល័យនិងវិទ្យាស្ថាន ដើម្បីជាមូលដ្ឋានក្នុងការបង្ហាត់បង្រៀន ជូនដល់និស្សិតនាពេលអនាគត។
វគ្គបណ្តុះបណ្តាលខាងលើនេះគឺបង្ហាត់បង្ហាញដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ Ray Steinwall មកពីសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះណ្តាលនេះគឺជាវគ្គបណ្តុះបណ្តាលលើកទី១ ដែលអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយទីភ្នាក់ងារ GIZ រៀបចំបណ្តុះបណ្តាលដល់សាកលវិទ្យាល័យនិងវិទ្យាស្ថានក្នុងឆ្នាំ២០២៣នេះ ពាក់ព័ន្ធនឹងច្បាប់និងគោលនយោបាយស្តីពីកិច្ចការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់។
សូមរំលឹកថាក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំវគ្គបណ្តុះបណ្តាលបានចំនួន ៦លើករួចមកហើយ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
