ភ្នំពេញ៖ លោក សែ ឡាឡូត អគ្គនាយកក្រុមហ៊ុនអង្ករខ្មែរប្រណិត និងភរិយា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
បពិត្រព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ខ្ញុំព្រះអង្គក្រោមព្រះតេជះ និងភរិយា ព្រមទាំងបុត្រា សូមក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយក្តីបីតិសោមនស្សរីករាយ ដោយបានទទួលព្រះរាជសារពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះពរដ៏មហាប្រសើរឧត្ដុង្គឧត្ដមដល់ខ្ញុំព្រះអង្គក្រោមព្រះតេជះ និងភរិយា។
សូមព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ស្តេចប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំព្រះអង្គក្រោមព្រះតេជះ និងភរិយា។



