ព្រះវិហារ: លោក សំ លានទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់ប្រាប់សារព័ ត៌មានដេលីខ្មែរ តាមប្រព័ន្ធ តេឡេក្រាម នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិការនេះថា រាល់ការអនុវត្តគម្រោងជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់របស់មន្ទីរសាធារ ណៈនិងដឹកជញ្ជូនខេត្តព្រះវិហារ គឺត្រូវបានអនុវត្តតាមនីតិវិធីកិច្ចលទ្ធកម្មយ៉ាងត្រឹមត្រូវជាមួយគណ:កម្មការអន្តរក្រសួង ដោយមានការចូលរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញត្ថុ និងក្រសួងសាធារណៈការនិងដឹកជញ្ជូន។កាលពីថ្ងៃទី៧ខែវិច្ឆិកានេះ សារព័ត៌មាន ដេលីខ្មែរ បានផ្សាយថា”លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារកំពុងទទួលបានផលចំណេញពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តមួយឆ្នាំៗរាប់ពាន់លានរៀល រួចក្លាយជាអ្នកមានលុយជាងឧកញ៉ាមួយចំនួនទៅទៀត”។
ឆ្លើយតបនឹងព័ត៌មានខាងលើនេះ លោកបានលើកឡើងថា រាល់គម្រោងជុសជុលថែទាំហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ទាំងអស់ គឺបានអនុវត្តតាមនីតិវិធីកិច្ចលទ្ធកម្មយ៉ាងត្រឹមត្រូវជាមួយអន្តរក្រសួងពាក់ព័ន្ធ។ ម៉្យាងទៀតរាល់ការអនុវត្តតាមនីតិវិធីរបស់លទ្ធកម្មខែត្រ គឺមានការចូលរួមពី គណៈកម្មការកិច្ចលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសាលាខេត្ត។
ដើម្បីជ្រាបច្បាស់សូមអាន លិខិតបំភ្លឺដូចខាងក្រោម: