ភ្នំពេញ:សេចក្តីប្រកាសដំណឹងអំពីការបញ្ចប់វិវាទសាក លវិទ្យាល័យឥន្រ្ទវិជ្ជា(UI) សូមទូលប្រគេន ដល់ព្រះ តេជគុណគ្រប់ព្រះអង្គ និងសូមគោរព ជម្រាបដំណឹ ងជូនដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងសាធា រណជនទាំងអស់មេត្តាជ្រាបថា ៖ កាលពីវេលាព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សាកលវិទ្យាល័ យឥន្រ្ទវិជ្ជា និងភាគីក្រុមហ៊ុនកញ្ចក់តំណាងដោយលោកស្រី សាទ ដាលីស និងលោក ហឹង ប៊ុនធឿន បានព្រមព្រៀងគ្នាដោយឆន្ទះសុចរិត នៅក្នុងគោលកា រណ៍សមធម៌ និងសាមគ្គីភាព ដើម្បីបញ្ចប់វិវាទពាក់ព័ន្ធទៅនឹងការតម្លើងកញ្ចក់ឲ្យអគារសាកលវិទ្យាល័យឥន្រ្ទវិជ្ជាស្របតាមគោលនយោបាយឈ្នះ=ឈ្នះ ក្រៅប្រព័ន្ធតុលាការ ដោយគ្មានភាគីខាងណាឈ្នះ និងភាគីចាញ់នោះទេ។
នៅក្នុងនោះដែរ គូភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងការបញ្ចប់វិវាទនេះដោយការដកគ្រប់បណ្តឹងទាំងអស់ ដែលគូភាគីបានដាក់នៅតុលាការ ។
ជាក់ស្តែង នារសៀលថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ភាគីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានដាក់ពាក្យដកបណ្តឹងជាផ្លូវការទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងរួចរាល់ជាស្ថាពរ ។
អាស្រ័យដូចបានទូលប្រគេន និងគោរពជម្រាបជូនដំណឹងខាងលើ សូមព្រះតេជគុណគ្រប់ព្រះអង្គ , សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី និងសាធារណជនទាំងអស់ ព្រះមេត្តាជ្រាប និងជ្រាបជាព័ត៌មានដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ជាទីបំផុត ។៕