ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា តែ​ តាំងប៉ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ

ឦភ្នំពេញ: ក្នុងឪកាសនេះ ឧកញ៉ា តែ​ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ នាល្ងាចថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទិវាបុណ្យឯករាជ្យជាតិជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕