ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្រ្តី ហេង សួរ អញ្ជើញពិនិត្យប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅត្រេីយខាងកេីតទន្លេទល់មុខព្រះបរមរាជវាំង

ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២ ៣នេះបានញ្ជើញចុះពិនិត្យប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅត្រេីយខាងកេីតទន្លេទល់មុខព្រះបរមរាជវាំង ដែលកំពុងដំណើរការរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

គួរជម្រាបថា ឆ្នាំ២០២៣នេះ មានប្រទីបយ៉ាងហោចចំនួន៣០ដែលត្រៀមចូលរួមបណ្ដែត រួមទាំងប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

ការតុបតែងរចនាប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺផ្ដោតអំពីអត្ថន័យសំខាន់ៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

#MLVT #HENGSour